Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ទំពួន​ម្នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​កាលពី ៧ ឆ្នាំមុន បានធ្វើ​អត្តឃាត ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយកន្លែង ក្នុង​ក្រុង​ស្ទឹងត្រែង​

​ស្ទឹងត្រែង ៖ ជនជាតិភាគតិច​ទំពួន​ម្នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិតទុក​ជាមុន នៅ​ខេត្តរតនគិរី បាន​រត់គេចខ្លួន​មក​ធ្វើអត្តឃាត​ខ្លួនឯង ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយកន្លែង នៅ​ចំ​កណ្តាល​ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ល្ងាច​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២១​។​

​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ មៀង សឹម អាយុ​២០​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ធ្វើ​ចំការ រស់នៅ​ភូមិ​លុង​ឃុ​ង ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី​។ ជននេះ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម នៅ​ភូមិ​លុង​ឃុ​ង ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ​ខេត្តរតនគិរី កាលពី​ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ​២០១៤​។ បទល្មើស​ដែល​ត្រូវ​ចោទប្រកាន់ ទៅលើ​ជនជាប់ចោទ​ខាងលើ គឺជា​បទល្មើស​ឧក្រិដ្ឋ ដែល​ត្រូវ​ជាប់ទោស​ដាក់ពន្ធនាគា​រ​ពី ១០​ឆ្នាំទៅ ១៥​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជន​ខាងលើនេះ តាំងពី​ឆ្នាំ ២០១៤ តែ​មិនទាន់​ចាប់ខ្លួនបាន ទើបតែ​មានរឿង​នៅ​ខេត្តស្ទឹងត្រែង បានដឹងថា​ករណី​ធ្វើអត្តឃាត ដោយ​យក​ខ្សែ​ចងក​នៅលើ​ចំរឹង​បង្អួច​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយកន្លែង ក្នុង​ក្រុង​ស្ទឹងត្រែង​។ បុរស​ដែល​ធ្វើអត្តឃាត​នោះ គឺជា​ជន​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ដែល​សមត្ថកិច្ច​តាម​ចាប់ខ្លួន​នៅ​ខេត្តរតនគិរី​កាលពី ៧ ឆ្នាំមុន​៕ រក្សា​សិទ្ធិ​ដោយ​៖​សំំ​ណា​ង​

×