Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​ខ្មែរ​នៅ​ថៃ ចុះ​ជួប​ពលក​ខ្មែរ​នៅ​ថៃ ជំរុញ​ឲ្យ​មានការ​ការពារ​ខ្លួន​ពី​ការឆ្លង​កូ​វីដ​១៩

​ភ្នំពេញ ៖ ការចុះ​ជួប​ពលក​ខ្មែរ​ពី​មន្ត្រី​ទូត​ខ្មែរ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ ២១ ខែកុម្ភៈ ឆ្នាំ​២០២១ឯកឧត្តម​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ដឹកនាំ​ក្រុមការងារ​ស្ថានទូត​។​

​ឯកឧត្តម​កុយ គួ​ង​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​លើកឡើងថា​ក្នុង​ការចុះ​ជួប​សំណេះសំណាល អប់រំ​ពន្យល់​ណែនាំ ផ្ទាល់ និង​នាំយក​អំណោយ​ដែលជា​គ្រឿង​ឧ​ភោគ​បរិភោគ​ចែកជូន​ដល់​បងប្អូន​ពលករ​ខ្មែរ​ចំនួន ១៥០​គ្រួសារ (​ក្នុងចំណោម ពលករ​ខ្មែរ ចំនួន ២ ម៉ឺន នាក់ ដែល​កំពុង រស់នៅ និង​ធ្វើការ នៅ​ខេត្ត​រ៉ាក់យ៉ង​) ដែល​កំពុង​ជួប​ការខ្វះខាត​ខ្លាំង​ដោយសារ​ការរីក​រាល ដាល​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម​បន្តថា ក្នុងពេល​សំណេះសំណាល​មន្ត្រី​ទូត​បាន​ពាំនាំ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ និង​ការសួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គិតគូ និង​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​បងប្អូន​ពលករ នៅ​ថៃ​។​
​មន្ត្រី​ទូត​ក៏បាន​ស្នើ​បងប្អូន​ពលករ​កុំ​ចល័ត ឬ​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ដែលជា​ហេតុ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​បងប្អូន​និង​ក្រុមគ្រួសារ​ផ្ទាល់ និង​បង្ក​ហានិភ័យ​នៃ​ការចម្លង​កូ​វីដ ១៩ ចូល ក្នុង​សហគមន៍​នៅ​កម្ពុជា​ផង​។​
​កុំ​គេចវេះ​ការធ្វើ​ច​ត្តា​ឡី​ស័ក ទោះបី​បងប្អូន​គេចវេះ ក៏​អាជ្ញាធរ​មូលដ្ឋាន​តាមរ​ក​ឲ្យ​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ​ដែរ និង​ទទួលរង​ការផាកពិន័យ ចាប់ពី ១ លាន ទៅ ៥ លាន​រៀល ។​

មន្ត្រី​ទូត​ក៏បាន​នាំយក​កំ​ព្យូ​ទ័​រ ព្រី​ន​ទ័​រ និង​ត្រា ដើម្បី​ផ្តល់​សេវា​បញ្ជាក់ ឯកសារ​ជូន​បងប្អូន​នៅនឹងកន្លែង​ជួប​សំណេះសំណាល​បាន​ចំនួន ៣៣ នាក់​។ ស្នើសុំ បងប្អូន​ពលករ​ទាំង​អស់​បន្ត​ចូលរួម​អនុវត្ត​វិធានការ របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ជាពិសេស វិធានការ​ការពារ​កូ​វីដ​១៩ ៣ ការពារ និង ៣ កុំ ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×