Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ម្នាក់​ពុល​ស្លាប់ ក្រោយពេល​ហូប​ត្រី​ក្រពត​

​កោះកុង ៖ កម្មករសំណង់​ម្នាក់​ធ្វើការ​នៅ​ដា​រា​សាគរ ស្រុក​គី​រី​សាគរ ខេត្តកោះកុង បាន​ហូប​ត្រី​ក្រពត​បណ្តាល​ឲ្យ​ពុល​ស្លាប់ ។​

ជនរងគ្រោះ​មាន​អ​ការៈពុល​ត្រី​ក្រពត នៅវេលា​ម៉ោង​៣​និង​៥៨​នាទី​ទៀបភ្លឺ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ភ្ញី​មាស តែដោយសារ​មាន​សភាព​ធ្ងន់ធ្ងរ ជនរងគ្រោះ​បាន​ស្លាប់​នៅវេលា​ម៉ោង​៤​និង​៣៨​នាទី​ព្រឹក​ថ្ងៃ​ដដែល ។​

​ជនរងគ្រោះ សាន សុខ​ចាប ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ស្រុកកំណើត និង​លំនៅ​ប​ច្នុ​ប្បន្ន​ភូមិ​បុសខ្នុរ ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

​បច្ចុប្បន្ន សព​ជនរងគ្រោះ​បាន​យកទៅ​តម្កល់ទុក​នៅ​វត្ត​គិរី​តេ​ជោ​(​វត្ត​កូន​កុក​) ស្ថិតក្នុង​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច រង់ចាំ​ក្រុមគ្រួសារ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×