ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៧៧៧០នាក់។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ ៖ ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ៖ ១. សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ៖ ៩៤៩១នាក់ (ស្រី ៣៥២៦នាក់) ។ ២. អ្នកបានចាក់វ៉ាក់សាំងរួច៖ ៧៧៧០នាក់ (ស្រី ២៥៨៣នាក់)។ ៣. អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់៖ ១៧២១នាក់ (ស្រី ៩៤៣នាក់)៕ រក្សាសិទ្ធិដោយ:បញ្ញាស័ក្តិ