Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការងារ​គ្រប់គ្រង​ដី​ចំណីផ្លូវ​ថ្នល់ និង​ផ្លូវ​រថភ្លើង មាន​គោលបំណង លុបបំបាត់​បាតុភាព​ការទន្ទ្រាន​យក​ដី​ចំណីផ្លូវ ទៅធ្វើ​ការកសាង​សំណង់​

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ថ្លែងថា សេចក្តីព្រាងអនុក្រឹត្យ​ស្តីពី​ការងារ​គ្រប់គ្រង​ដី​ចំណីផ្លូវ​ថ្នល់ និង​ផ្លូវ​រថភ្លើង មាន​គោលបំណង​លុបបំបាត់​បាតុភាព​ការទន្ទ្រាន​យក​ដី​ចំណីផ្លូវ​ទៅធ្វើ​ការកសាង​សំណង់ ឬ​ដាំ​ដំណាំ​ផ្សេងៗ ទប់ស្កាត់​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​និង​ការរក្សា​សណ្តាប់ធ្នាប់​សង្គម​ដែល​តែងតែ​កើតមាន​នៅតាម បណ្ដាញ​ផ្លូវ កាត់បន្ថយ​ឧបសគ្គ​នានា​ដែល​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ផ្លូវ​។​

​ថ្ងៃ​អង្គារ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការងារ​រៀបចំ​សម្របសម្រួល និង​ជំរុញ​ការងារ​គ្រប់គ្រង​ដី​ចំណី​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​ជំនាញ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​ពិនិត្យ ពិភាក្សា និង​កែសម្រួល​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​លើ​ការប្រើប្រាស់​ដី​ចំណីផ្លូវ​នៅតាម​បណ្តាញ​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង ក៏ដូចជា​ដើម្បី​ប្រមូល​ធាតុ​ចូល​ឱ្យ​កាន់តែ​ទូលំទូលាយ សំដៅ​ឱ្យ​ការរៀបចំ​សេចក្ដីព្រាង​អនុក្រឹត្យ​នេះ​មាន​ខ្លឹមសារ​កាន់តែ​ច្បាស់លាស់ ជាក់លាក់ និង​ស៊ីជម្រៅ​ក្នុង​ក្របខណ្ឌ​នៃ​កំណត់​ការគ្រប់គ្រង និង​ការប្រើប្រាស់​ដី​ចំណី​តាម​បណ្ដាញ​ផ្លូវជាតិ​និង​ផ្លូវ​រថភ្លើង ឱ្យ​សម​ស្របតាម​ការអភិវឌ្ឍ និង​ការរីកចម្រើន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមការងារ​ជំនាញ​បច្ចេកទេស​ពិនិត្យ​បន្ថែមទៀត និង សិក្សា​ពាក្យពេជន៍ ឃ្លា ប្រយោគ​ឱ្យបាន​ល្អិតល្អន់ និង​ស៊ីជម្រៅ​សំដៅ​ឱ្យមាន​ស​ង្គ​ត​ភាព​ជាមួយនឹង ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​ទាំងឡាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​ការរៀបចំ​សេចក្ដីព្រាង អនុក្រឹត្យ​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ដំណើរការ​ទៅមុខ​ដោយ​រលូន​។

​គួរកត់សម្គាល់​ផងដែរ​ថា​៖ សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការងារ​គ្រប់គ្រង​ដី​ចំណីផ្លូវ​ថ្នល់ និង​ផ្លូវ​រថភ្លើង មាន គោលបំណង​លុបបំបាត់​បាតុភាព​ការទន្ទ្រាន​យក​ដី​ចំណីផ្លូវ​ទៅធ្វើ​ការកសាង​សំណង់ ឬ​ដាំ​ដំណាំ​ផ្សេងៗ ទប់ស្កាត់​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​និង​ការរក្សា​សណ្តាប់ធ្នាប់​សង្គម​ដែល​តែងតែ​កើតមាន​នៅតាម បណ្ដាញ​ផ្លូវ កាត់បន្ថយ​ឧបសគ្គ​នានា​ដែល​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ផ្លូវ​។​

​ជាងនេះទៅទៀត អនុក្រឹត្យ​នេះ​មាន​គោលបំណង​កាត់បន្ថយ​រាល់​ការចំណាយ​របស់​រដ្ឋ ទៅលើ​ការដោះស្រាយ​ផលប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ដែល​តាំងទី​លំនៅ​តាម​បណ្ដាញ​ផ្លូវ បង្ក លក្ខណៈ ងាយស្រួល​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ផ្ដល់​ភាពស្របច្បាប់​ដល់​ប្រជាពលរដ្ឋ​ដែលមាន​កម្ម សិទ្ធិ​នៅតាម​បណ្ដាញ​ផ្លូវ និង​ធានា​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ប្រកបដោយ​និរន្តរភាព​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។

​យោងតាម​ខ្លឹមសារ​នៃ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​សមត្ថកិច្ច​ក្នុង ការគ្រប់គ្រង និង​ប្រើប្រាស់​ដី​ចំណីផ្លូវ​ជាតិ និង​ផ្លូវ​រថភ្លើង​ក្នុង​ការធ្វើផែនការ ការសិក្សា​គម្រោង​ប្លង់​អភិវឌ្ឍន៍ ផ្លូវជាតិ និង​ផ្លូវ​រថភ្លើង ឬ​ផ្ដល់​សេវាកម្ម​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ផ្លូវជាតិ និង​ផ្លូវ​រថភ្លើង ដើម្បី​បម្រើ ផលប្រយោជន៍​អ្នកប្រើប្រាស់​ផ្លូវជាតិ និង​ផ្លូវ​រថភ្លើង​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕ រក្សា​សិទ្ធិ​ដោយ​៖ បញ្ញា​ស័ក្តិ​

  

×