កែប៖ មានឃាតកម្មមួយនៅក្នុងបន្ទប់ហាងម៉ាស្សាយីហោ លីដា ខ្មែរម៉ាស្សា នៅផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដោយឃាតករបានសម្លាប់ស្ត្រីម៉ាស្សាម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាមនៅម៉ោងប្រហែល៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ជនរងគ្រោះឈ្មោះ លុច គាង អាយុ២៧ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ជាកូនប្រសាររបស់មេបញ្ជាការរងអាវុធហត្ថខេត្តកែប និងមានស្វាមីឈ្មោះ ប៉ក់ សួនវិបុល អាយុ២៧ឆ្នាំ មុខរបរជាកសិករ។ជនរងគ្រោះរូបនេះ ត្រូវបានជនល្មើសប៉ុនប៉ងរំលោភ តែរំលោភមិនបានសម្រេចក៏ស្លាប់ចោលតែម្តង។ ករណីនេះ មន្ត្រីនគរបាលកំពុងស្រាវជ្រាវដើម្បីស្វែងរកចាប់ជនល្មើស៕ ដោយ៖បញ្ញាស័ក្តិ