Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ដ​ព្រះសីហនុ បិទ​ទីតាំង​ធំៗ​បី​កន្លែង បន្ទាប់ពី​រកឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ជនជាតិ​ចិន​ពីរ​នាក់​

ព្រះសីហនុ ៖ ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីជូនដំណឹង​ដោយ​អំពាវនាវ​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ចេញចូល​នៅ​សណ្ឋាគារ ជីន​ប៉ី​ទាំង​៣​សាខា និង​អគារ​ស្នាក់នៅ​រួម​របស់​បុគ្គលិក​ក្រុមហ៊ុន​ជីន​ប៉ិន ចាប់ពី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ និង​សណ្ឋាគារ​ហ័ង​ហ្គ័​ន​ជា​យី ចាប់ពី​យប់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ ឬ​ដឹងថា ខ្លួន​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ ដែលជា​ជនជាតិ​ចិន​ទើប​រកឃើញ​វិជ្ជមាន​ទាំង ២​នាក់ សូម​អញ្ជើញ​ទៅធ្វើ​តេស្តរ​កកូ​វីដ​១៩​។ ក្រុមការងារ​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​ក្រសួងសុខាភិបាល​ខេត្ត​ព្រី​ហ​នុ ប្រចាំការ​នៅ​សាលាបឋមសិក្សា អនុវិទ្យាល័យ តេ​ជោ​សែន កម្មករ ស្ថិតនៅ​វិថី​ឯករាជ្យ (​ផ្លូវ​១០០) សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ចាប់ពី​ម៉ោង​១​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​តទៅ ដើម្បី​ក្រុមការងារ ពិនិត្យ​យក​សំណាក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​។​

​រដ្ឋបាល​ខេត្ដ គួរ​បញ្ជាក់ថា ស្ត្រីជន​ជាតិចិន ២​នាក់ ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ខេត្ត​ព្រះសីហនុ ដោយ​បច្ចុប្បន្ន អ្នកជំងឺ កំពុង​ត្រូវដាក់​ឱ្យនៅ​ដាច់ដោយឡែក និង​ផ្តល់​ការព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ ហើយ​ទីតាំង​ធំៗ ចំនួន​បី​កន្លែង​ត្រូវបាន​បិទ​ហ៊ុ​ព័ទ្ធ​ដោយ​ខ្សែ​លឿង មិនឱ្យ​មានការ​ចេញចូល ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ​។ គិត​ត្រឹម​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៦៣៣​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧៦​នាក់ និង​អ្នកជំងឺ ១៤២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ​

×