Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល សម្រេច​ដាក់​មណ្ឌល​ច​ត្ដា​ឡី​ស័ក នៅ​ខណ្ឌ​ព្រែក​ព្នៅ ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ខណៈ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ -១៩ ចំនួន​៣​ទីតាំង​ពេញ​អស់​

​ភ្នំពេញ ៖ ការ​ជ្រើស​មណ្ឌល​ច​ត្ដា​ឡី​ស័ក​រាជធានី​ភ្នំពេញ​នេះ ទៅជា​កន្លែង​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បាន​ដឹកនាំ​គណៈប្រតិភូ​មន្ដ្រី​សុខាភិបាល ជាមួយ​សាលា​រាជធានី​ភ្នំពេញ ចុះមក​ពិនិត្យ​ទីតាំង មណ្ឌល​ច​ត្ដា​ឡី​ស័ក​នេះ នៅ​យប់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ។​

​លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួង​សុខា​ភិ បាល​បានឱ្យដឹងថា «​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​នេះ គឺអាច​ដាក់​អ្នកជំងឺ​បាន​ចំនួន ៥០០​គ្រែ ដែល នឹងមាន​ទីតាំង​ធំ​ទូលាយ មាន​បន្ទប់​គ្រូពេទ្យ សម្រាប់​ត្រៀម​ព្យាបាល​អ្នកជំងឺ​គ្រប់គ្រាន់ ហើយនឹង​ចាប់ផ្ដើម​ដាក់​អ្នកជំងឺ​ពី​យប់​នេះ​តទៅ​»​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទីតាំង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​៤​ទីតាំង​ហើយ គឺ​នៅ​មន្ទីរពេទ្យ មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត​, មណ្ឌល​សុខភាព​ចក្រ​អង្រែ​, មជ្ឈមណ្ឌល​កំចាត់​មេរោគ​របេង និង​ហង់​សិន និង​មន្ទីរ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ព្រែក​ព្នៅ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×