ភ្នំពេញ ៖ នៅចំពោះមុខប្អូនកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៨ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានព្រលយថា ប្រទេសមួយត្រូវតែមានវិស័យការពារជាតិរឹងមាំ ហើយជាពិសេស ទំនិញពិសេសពាក់ព័ន្ធសព្វាវុធជាង ១ម៉ឺនតោនកំពុងដឹកមកកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ឲ្យដឹងថា នៅយប់មិញនេះ គ្រឿងសព្វាវុធទម្ងន់រាប់ម៉ឺនតោនត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា ហើយបានដឹកយកទៅទុកដាក់រួចរាល់ផងដែរ ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិជាអ្នកទទួលខុសត្រូវ។
បើតាមសម្តេចនាយករដ្ឋមន្ត្រី ៖ សព្វាវុធទាំងនេះ គឺជាទំនិញពិសេសសម្រាប់ជាតិ។ សព្វាវុធទាំងនេះ គឺជាការពង្រឹងនូវមធ្យោបាយការពារជាតិកម្ពុជាតែប៉ុណ្ណោះ៕ ដោយ៖បញ្ញាស័ក្តិ