បន្ទាយមានជ័យ ៖ ដួលម៉ូតូ រួចម៉ូតូនិងម៉ូតូ ថែមទាំងគោយន្តបុកតគ្នានៅថ្មពួកបង្កស្លាប់ម្នាក់, របួស២នាក់ ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៧និង៣០នាទី យប់នៅចំណុចលើដងផ្លូវជាតិលេខ 56A ក្នុងភូមិសាស្ត្រភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ខាងត្បួងផ្លូវចូលបន្ទាយវរសេនាតូច៥១៤ រវាងម៉ូតូបុកគោយន្តកន្ត្រៃចំពីមុខ។
លោកវរសេនីយ៍ត្រី អ៊ុយ ផល្លី អធិការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ ដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីមពណ៍ខ្មៅ ពាក់ស្លាកលេខ បជ1D.0301បើកបរមានគ្នាពីរនាក់ក្នុងទិសដៅពីជើងទៅត្បួងបើកបរដោយឈ្មោះឈួន ឈិនឡុង ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិកសិណឃុំថ្មពួក ស្រុកថ្មពួកនិងអ្នករួមដំណើរម្នាក់ឈ្មោះ វង្ស ឆៃទ្រី ភេទប្រុសអាយុ២៧ ឆ្នាំរស់នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។
មកដល់កន្លែងកើតហេតុបានដួលម៉ូតូបង្កគ្រោះថ្នាក់ដោយខ្លួនឯងបណ្តាលរងបួសបាក់ម្រាមដៃកណ្តាលខាងស្តាំនិងអ្នករួមដំណើរ បែកមុខផ្នែកខាងស្តាំ។មួយសន្ទុះក្រោយមកក៏មានម៉ូមួយគ្រឿងទៀតបើកបរមកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បួងនោះដែរ ក៏បុកម៉ូតូដែលដួលស្រាប់ដួលនោះ តែបានលើកម៉ូតូបើកគេចបាត់។
បន្ទាប់មកទៀតមានគោយន្តកន្ត្រៃមួយគ្រឿងទៀតម៉ាកគូបូតាពណ៍ក្រហមបើកមកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បួងដដែល លុះមកដលកន្លែងកើតហេតុបានឃើញម៉តូដូលនៅកណ្តាលផ្លូវក៏គេចក្បាលគោយន្តបន្តិចដើម្បីកុំអោយកិនលើម៉ូតូ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ទៀតម៉ាក MSX ពណ៍ស ជិៈគ្នាពីរនាក់ បើកបរដោយឈ្មោះ ម៉ុយ ម៉ក់ ភេទប្រុសអាយុ២៤ឆ្នាំ និង អ្នករួមដំណើរឈ្មោះ ដាំ វីរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ទាំង២នាក់ រស់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបរមានល្បឿនលឿនវ៉ាគោយន្តកន្ត្រៃមួយគ្រឿង ដែលបើកក្នុងទិសដៅពីត្បូងទៅជើង ស្របទិសគ្នាក៏បានជ្រុលទៅបុកគោយន្តកន្ត្រៃដែលបើកគេចមិនឲ្យក្បាលគោយន្តជាន់ម៉ូតូដែលដួល ចំពីមុខតែម្តងបណ្តាលអោយអ្នកបើកបរម៉ូតូឈ្មោះ ម៉ុយ ម៉ក់ ស្លាប់នៅនិងកន្លែងកើតហេតុតែម្តងចំណែកអ្នករួមដំណើររងរបួសក្បាលជង្គង់ ស្រាល។
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។ ចំណែកសម្ភារៈត្រូវបានកំលាំងជំនាញចរាចរណ៍យកមករក្សាទុកនៅអធិការដ្ធាននគរបាលស្រុក។ មូលហេតុគ្រោះថ្នាក់គឺអ្នកបើកម៉ូតូ MSX បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ននិងមិនពាក់មួកសុវត្តិភាព៕ ដោយ ៖ បន្ទាយ