Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជំរុញ​ឱ្យ KOICA សិក្សា​លើ​ចំណុច​សំខាន់​៣ ដើម្បី​គ្រប់គ្រង​ការបំពុល និង​ការប្រែប្រួល​អាកាសធាតុ​

ភ្នំពេញ ៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ បានអនុញ្ញាត​ឱ្យ​លោក ជុង យុន​គី​ល ប្រធាន​តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) បាន​ចូល​ជួប​និង​ពិភាក្សា​ការងា​រលើ​កិច្ចសហប្រតិបត្តិការ​។ ទីភ្នាក់ងារ​អន្តរជាតិ​កូរ៉េ បាន​ស្នើសុំ​កិច្ច​សហប្រតិបត្តិការ​ពី​ក្រសួង​បរិស្ថាន​លើ​កិច្ចការងារ​គ្រប់គ្រង​ការបំពុល និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។

​ទន្ទឹង​នឹង​នោះ លោក រដ្ឋ​មន្ត្រី​បរិស្ថាន បានលើកឡើង​ពី​លទ្ធភាព​ចំនួន​៣​ចំណុច​ខាន់​ដែល​ភាគ​គី​ទាំង​ពីរ​គួរ​សហការ​ជាមួយគ្នា​នោះ​គឺ ការ​គ្រប់​គ្រង់​ការបំពុល​នៅ​ទីក្រុង និង​ទីប្រជុំជន​ដែល​បង្ករ​ដោយ​ការកកស្ទះ​ចរាច​រណ៍ ទី​២​របៀប​នៃ​រចនាបទ​កសាង​គេហដ្ឋាន​ស្តង់ដារ​បរិស្ថាន និង​ការបំពាក់​គ្រឿង​បរិក្ខា​សម្ភារៈ​ដែល​គិតគូរ​ពី​បរិស្ថាន និង​ទី​៣ គឺ​ការពង្រឹង​ការ​អប់​លើ​ចំណេះ​ជំនាញ​បរិស្ថាន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×