ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងរបស់ពាក់ព័ន្ធនឹងវិធានការណ៍និងដំណោះស្រាយករណីរោងចក្របិទទ្វារដោយម្ចាស់រត់ចោល ។
ក្រសួងបានបញ្ជាក់ថា ដោយក្តាប់ជាប់នូវស្ថានភាពជាក់ស្តែង តម្រូវការចាំបាច់ និងកង្វល់របស់បងប្អូនកម្មករនិយោជិតនៅរោងចក្រចំនួន៩ ដែលបានបិទទ្វារដោយម្ចាស់រត់ចោលនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់បុរេប្រទានថវិកាចំនួន៤.៥៧៩.៨៨៤ ដុល្លារ សម្រាប់ទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ជូនកម្មករនិយោជិតចំនួន៤.១៤៦នាក់ នៅរោងចក្រចំនួន៩ ក្នុងនោះនៅខេត្តកណ្តាល ចំនួន១ ខេត្តកំពង់ស្ពឺចំនួន៣ និងរាជធានីភ្នំពេញចំនួន៥៕ដោយ៖បញ្ញាស័ក្តិ