ភ្នំពេញ ៖ ប្រទះឃើញប្រធានរដ្ឋបាល នៃនាយកដ្ឋាននគរបាលការពារ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបាញ់សម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ធ្វើការ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨នេះ ដោយមិនទាន់ដឹងមូលហេតុ។
នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញ បាននិងចុះពិនិត្យនៅកន្លែងកើតហេតុ។
អ្នកបាញ់សម្លាប់ខ្លួននេះជា នាយផ្នែកការពារគោលដៅ ២ នៃ នាយកដ្ឋាននគរបាលការពារ ឈ្មោះ វ៉ន ហាក់ បានបាញ់សម្លាប់ខ្លួននៅក្នុងអង្គភាពបង្កការភ្ញាក់ផ្អើលពេញអង្គភាព ។
បើតាមមន្ត្រីនៅក្នុងអង្គភាពជាមួយគ្នា បានបង្ហើបអោយដឹងថា លោក វ៉ន ហាក់ មានជម្ងឺផ្លូវចិត្តហើយធ្លាប់ត្រូវបានវៀតណាមបញ្ជូនត្រលប់មកប្រទេសវិញនៅពេលលោកទៅរៀននៅប្រទេសវៀតណាម ៕ ដោយ៖បញ្ញាស័ក្តិ