Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំ​មែន​ហ៊ាន​យក​គ្រឿងញៀន​ទៅ​ឲ្យ​អ្នក​កំពុង​ធ្វើ ច​ត្តា​ឡី​ស័ក​

​ព្រះសីហនុ​៖ ជនសង្ស័យ​ចំនួន​៤​នាក់ រួមមាន​ជនជាតិ​ចិន​៣​នាក់ និង វៀតណាម​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ឃាត់ខ្លួន ក្រោយពេល​បាន​លួច​នាំ​គ្រឿងញៀន​ទៅ​ឲ្យ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្រុងព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​នៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ នេះ ថា ជនសង្ស័យ បាន​បង្កប់​គ្រឿងញៀន​ជាមួយ​សម្ភារ នំ ផ្ញើ​ឲ្យ​អ្នកធ្វើ ច​ត្តា​ឡី​ស័ក ចំនួន​៣​ករណី ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ រួម​នឹង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×