ភ្នំពេញ៖ ព័ត៌មានបឋម ខណៈពេលនេះមានករណីអគ្គិភ័យកំពុងតែឆាបឆេះក្លឹបមួយកន្លែងដែលស្ថិតនៅស្តុបឫស្សីផ្អែម សង្កាត់ ព្រៃស ខណ្ឌ ដង្កោ វេលាម៉ោង ១០:៤២ នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បណ្តាលឱ្យជនរងគ្រោះ៤នាក់ ស្លាប់និងរងរបួស ៦នាក់។ អគ្គិភ័យនេះរហូតដល់វេលាម៉ោង ១១និង៤៦នាទី ថ្ងៃខែឆ្នាំដដែល ក្រុមសង្គ្រោះអគ្គិភ័យបានគ្រប់គ្រងស្ថានការណ៍នោះហើយ។ មូលហេតុអគ្គិភ័យសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស៊ើបអង្កេត។
បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈនៅក្នុងហេតុការណ៍នេះ មានមនុស្សរងគ្រោះថ្នាក់។
សម្រាប់ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី