ស្រះកែវ -ថៃ : ថៃចាប់ខ្លួនពលករខ្មែ ៦នាក់ ស៊ីឈ្នួលកាប់នៅប៉ាងស៊ីដា ខេត្តស្រះកែវ ប្រទេសថៃ។ គឺក្នុងចំណោមជនជាតិខ្មែរជាង២០នាក់។
ក្រុមតម្រួត(នគរបាល)ថៃ និងកំលាំងមេព្រៃប្រចាំតំបន់ឧទ្យានជាតិ ប៉ាងស៊ីដា បានធ្វើឡើងពីថ្ងៃរសៀលរហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ទើបចាប់ខ្លួនពួកគេបាននៅចំណុច ទឹកធ្លាក់ផាតាខៀន ក្នុងភូមិ១១ ឃុំថាយ៉ែក ស្រុកមឿង ខេត្តស្រះកែវ។ តំបន់ឧទ្យានជាតិប៉ាងស៊ីដា ស្ថិតនៅក្នុងស្រុកថាយ៉ែកខេត្តស្រះកែវ។
ប្រភពព័ត៌មានដែលប្រាប់សារព៍ត័មានថៃដូចដែលផ្សាយថា : មានរថយន្តចំនួន២គ្រឿង រួមជាមួយនឹងមនុស្សជាង២០នាក់ស្ថិតនៅលើនោះ តែចាប់បានមនុស្ស៦នាក់ ឈើគ្រញូងចំនួន ២៦ ផ្ទាំង រណាយន្ត១គ្រឿង និងរថយន្ត១គ្រឿង ម៉ាកតូយ៉ូតា វីហ្គូ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាងកក ៦៥៧៩ ។ រថយន្តមួយគ្រឿងទៀត មនុស្សមួយចំនួនបានបើករត់គេច។
ពលករខ្មែរទាំងនោះ និយាយថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ ពួកខ្លួនមានគ្នាចំនួន២៧នាក់ ត្រូវបានជនជាតិថៃទាក់ទងអោយចូលទៅលីឈើគ្រញូងដោយអោយតម្លៃក្នុង១គីឡូក្រាម ២០០ បាតប្រាក់ថៃ។ ជនជាតិថៃ យករថយន្តចំនួន២គ្រឿងទៅចាំទទួលនៅប៉ោយប៉ែតវេលាម៉ោង៨យប់ ។ ពលករនិយាយបន្តថា : ពួកគេមានត្រឹមតែជាអ្នកស្ពាយ និងជញ្ជូនមកខាងក្រៅ ។
លុះថ្ងៃទី១៨ ខែតុលា ទើបត្រូវជញ្ជូនចេញពីព្រៃ ដោយមានថៃម្នាក់ជាអ្នកនាំផ្លូវ ។ ហើយក៏បានយកឈើទាំងនោះមកលាក់ទុកជាបណ្តោះអាសន្ន នៅត្រង់ចំណុចក្បែទឹកធ្លាក់។ ក្រោយពីមានសភាពស្ងាត់ឡើងរថយន្ត ក៏ត្រូវសមត្ថកិច្ចចាប់បាន។ ពលករខ្មែរជាមួយវត្ថុតាង រក្សាទុកអធិការដ្ឋានតម្រួតប៉ាងស៊ីដា៕ ដោយ : បន្ទាយ