Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គ​កុងស៊ុល​ថ្មី​កម្ពុជា ប្រចាំ​ទីក្រុង​ហុងកុង និង​ម៉ា​កាវ អញ្ជើញ​ចូល​បំពេញការងារ​ជា​ផ្លូវការ

​លោកស្រី ពេជ្រ ពុទ្ធិ​សាធ​បូព៌ា​នាគី ត្រូវបានតែងតាំង​ជា​អគ្គ​កុងស៊ុល​ថ្មី នៃ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហុងកុង និង​ម៉ា​កាវ បាន​អញ្ជើញ​ទៅដល់​ទីក្រុង​ហុងកុង ហើយ កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ដើម្បី​បំពេញការងារ​ជា​ផ្លូវការ ក្នុងការ​ទំនាក់ទំនង​កិច្ចការ​ផ្សេងៗ​សង្គមជាតិ និង​អន្តរជាតិ ជាមួយ​បណ្ដា​ប្រទេស​ដៃគូ ជាពិសេស​ស្ថានភាព​ការងារ​នៅ​ទីក្រុង ហុងកុង និង​ម៉ា​កាវ​។

​ការអញ្ជើញ​ដល់​របស់ លោកស្រី ពេជ្រ ពុទ្ធិ​សាធ​បូព៌ា​នាគី ត្រូវបានតែងតាំង​ជា​អគ្គ​កុងស៊ុល​ថ្មី នៃ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហុងកុង និង​ម៉ា​កាវ មានការ​ចូលរួម​ទទួល​ស្វាគមន៍​យ៉ាង​រីករាយ កក់ក្ដៅ​ដោយ លោកស្រី ការី​ណា ពុន ប្រធាន​ពិធីការ , លោក ឡូ កាំ​វ៉ា អតីត​ប្រធាន​សមាគមន៍​ខ្មែរ​-​ហុងកុង ប្រចាំ​ទីក្រុង​ហុងកុង , លោក អ៊ូ ចាន់​រដ្ឋា មន្ត្រី​ប្រធាន​ក្រុមការងារ​កុងស៊ុល , លោក វង្ស ច័ន្ទ​សុ​ឌី​ណា អនុប្រធាន​ក្រុមការងារ​កុងស៊ុល​។​

​នេះ​ជា​គោលនយោបាយ​លើកកម្ពស់​ស្ត្រី​ទៅក្នុង​ការងារ​លំដាប់ថ្នាក់​ជាតិ និង​អន្តរជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយ​សម្ដេច បាននិងកំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការលើកកម្ពស់​តម្លៃ​ស្ត្រី ដោយបាន​ផ្តល់​អនុសាសន៍​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការងារ និង​អត្ថប្រយោជន៍​របស់​ស្ត្រី ទាំង​ការងារ​ថ្នាក់មូលដ្ឋាន និង​ថ្នាក់ជាតិ នៅតាម​ក្រសួង ស្ថាប័ន អង្គភាព​សាធារណៈ ក៏ដូចជា​វិស័យ​ឯកជន ជាពិសេស​ថ្នាក់​ទំនាក់ទំនង​អន្តរជាតិ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើន និង​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព​ការងារ​ពី​សំណាក់​ស្ត្រី ក្នុង​កិច្ចដំណើរការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ​។​

​ការតែងតាំង លោកស្រី ពេជ្រ ពុទ្ធិ​សាធ​បូព៌ា​នាគី ធ្វើជា​អគ្គ​កុងស៊ុល​នេះ គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​នូវ​សមត្ថភាព ដោយសារតែ​កន្លងមក​លោកស្រី បាន​បំពេញការងារ ជា​អត្ថប្រយោជន៍​ជូន​សង្គមជាតិ​ច្រើន មានបទពិសោធន៍ និង​សមត្ថភាព​ក្នុងការ​ទំនាក់ទំនង​កិច្ចការ​អន្តរជាតិ ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត ទាំង​ក្នុង និង​ក្រៅប្រទេស​កម្ពុជា ទើប​លោកស្រី ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​តែងតាំង​ការងារ​ថ្មី​មួយ​នេះ​។

​នេះ​ជាការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការយកចិត្តទុកដាក់រ​បស់ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ​ហ៊ុន សែន ទៅលើ​តម្លៃ​ស្ត្រី​ក្នុង​ការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស​លើកកម្ពស់​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ការ​អភិ​វ​ឌ្ឃ និង​សេដ្ឋកិច្ចជាតិ​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

×