ខេត្តត្បូងឃ្មុំ: សង្គមគ្រួសារគ្រប់រូបតែងប្រាថ្នាចង់បានសុខគ្មានអ្នកណាម្នាក់ចង់ជួបបញ្ហានោះទេ។ជាក់ស្ដែងមានឪពុកឃើញកូនប្រើប្រាស់គ្រឿងញៀននិយាយប្រដៅកុំឲ្យធ្វើបែបនេះបន្តទៀតហើយនាំផលវិបាកដល់គ្រួសារ។។តែទីបំផុតកូនប្រុសមិនបានស្ដាប់ការទូន្មាននោះទេ បែរជាយកកាំបិតប័ុងតោ មកកាប់ប្រហារត្រូវក្បាលឪពុករបួសធ្ងន់ទៅវិញ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ នៅចំណុចភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់ ក្រោមកិច្ចអន្តរាគមន៍របស់សមត្ថកិច្ចជនដៃដល់ជាកូនត្រូវបានចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ទាំងយប់តាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនិងព្រះរាជអាជរងអមសាលាដំបូងខេត្ត។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា:ក្នុងមួយរយៈពេលនេះឪពុកបានឃើញទង្វើរបស់កូនប្រុសជក់ថ្នាំញៀន ជាញឹកញាប់ដោយខ្លាចមានបញ្ហាដល់ក្រុមគ្រួសារ
ឪពុកបាននិយាយប្រដៅណែនាំជារឿយៗតែកូនប្រុសមិនខ្ចីយកត្រចៀកស្ដាប់។ជាក់ស្ដែងនៅយប់ថ្ងៃកើតហេតុបុរសជាឪពុក បានទិញស្រាបៀរមកផឹកអស់៥ ទៅ៦កំប៉ុងរាងស្រវឹងស្រឿងៗ ក៏នាំកូនកុំឲ្យជក់ថ្នាំញៀនបន្តទៀត។នៅទីបំផុតកូនប្រុសធុញហ្នឹងឪពុកនិយាយដដែលៗក៏យកកាំបិតប័ុងតោ មកកាប់ប្រហារលើឪពុកបង្កហើយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង។
សមត្ថកិច្ចមូលដ្ឋានបន្តឲ្យដឹងទៀតថា
ប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់ បានទទួលព័ត៌មានពីលោកមេភូមិណង់ក្រពើ ឃុំមេមត់ ថាមានករណីប្រើអំពើហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស។
នៅចំណុចផ្ទះរបស់ឈ្មោះ ដួង គ្រីន ភេទប្រុស ស្ថិតនៅភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីប្រើហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ទោស មួយកើតឡើងបង្ករឡើងដោយជនសង្ស័យឈ្មោះ ស៊ឹម សុផាត់ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពយក កាំបិតបុ័ងតោកាប់ ទៅលើជនរងគ្រោះឈ្មោះ ដួង គ្រីន ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ឪពុកបង្កើត) បណ្តាលឲ្យមានស្នាមរបួសរយះដាច់លើក្បាលខាងក្រោយ ចំនួន០១កន្លែង (ធំវែង)និងស្មាខាងក្រោយផ្នែកខាងស្តាំចំនួន០១កន្លែង ត្រូវបានក្រុមគ្រួសារយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។
មូលហេតុ:ជនរងគ្រោះផឹកស្រាស្រវឹងហើយណែនាំជនសង្ស័យជា កូន កុំឲ្យជក់គ្រឿងញៀនតទៅទៀត ទើបឈ្លោះប្រកែកគ្នា ត្រូវបានជនសង្ស័យជាកូនធ្វើសកម្មភាពតែម្តង។
-ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់បានចុះដល់កន្លែងកើតហេតុ ហៅនាំជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់តែម្តង។
-ការឃាត់ខ្លួនជនសង្ស័យខាងលើតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និង បានការអនុញ្ញាតពីលោក ឡាយ ឃាង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថាតាមរយៈការស្រាវជ្រាវឃើញថាកូនប្រុសរបស់ជនរងគ្រោះនេះបានឆ្លើយសារភាពថាខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនមែន ហើយមិនទាន់មានមានឈ្មោះស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សមត្ថកិច្ចនៅឡើយទេ។ រហូតមកដល់ព្រឹកថ្ងៃទី២៨ធ្នូ កូនប្រុសចិត្តអប្រិយរូបនេះត្រូវបានកម្លាំងជំនាញបំពេញបែបបទបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី