ភ្នំពេញ ៖ ខិតខំចូលរួមទប់ស្កាត់អនុវត្តន៏នូវវិធានការសុខាភិបាល និង ចុះអប់រំប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ពីបញ្ហាកូវីដ -១៩ រាល់ថ្ងៃ(ទាំងយប់ ទាំងថ្ងៃ) គឺមិនចង់ឃើញរូបបែបភាពបែបនេះទេ ពេលឃើញហើយខ្លោចចិត្ត ទឹកភ្នែកធ្លាក់មកឯងៗ ដោយក្តីអាណិតអាសូរ ចំពោះគ្រួសារដែរមានក្មេងៗតូច ដូចករណីរូបភាព នេះចឹង លោកយាយ អាយុ ៨១ឆ្នាំ កូនតូចទើបឃើញពន្លឺថ្ងៃ អាយុ ២ខែ ត្រូវបានឆ្លងកូវីដ -១៩ មិនដឹងថាលោកយាយ និង កូនង៉ា ពិបាកប៉ុណ្ណាទេ (ពូសូមជូនពរ ក្មួយ និង លោកយាយ ឆាប់ជាសះស្បើយ និង ពូ ជឿជាក់លើ ទ័ពអាវស ដែរជាសមរភូមិជួរមុខ និង សូមលើកទឹកចិត្ត ក្រុមគ្រូពេទ្យយើងទាំងអស់គ្នា ដែរខិតខំទាំងថ្ងៃ ទាំងយប់ ក្នុងការបំពេញបេសកកម្ម ដ៏ក្តៅគគុក ដើម្បីប្រយុទ្ធនិងជំងឺកូវីដ-១៩ ។
នៅវេលាម៉ោង ៨និង០០នាទី ថ្ងៃ អាទិត្យទី ២១ ខែ មីនា ឆ្នាំ២០២១ នៅចំណុចអង្គការស្កុត ផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ក្រុមគ្រូពេទ្យបង្អែក ពោធ៌សែនជ័យ បានមកយកអ្នកវិជ្ជមាន កូវិដ-១៩ ចំនួន ៦នាក់ ស្រី ៤ នាក់ យកទៅសម្រាកព្យាបាលនៅសណ្ឋាគារ the great duke ។
ចំពោះទីតាំងផ្ទះវិជ្ជមាន អាជ្ញាធរ ធ្វើការហ៊ុពទ្ធ័ ជាបណ្តោះអាសន្នដោយមាន កម្លាំងសមត្ថកិច្ចយាម ប្រចាំការ ២៤/២៤ម៉ោងផងដែរ ៕ រក្សាសិទ្ធិដោយ៖មីដា