បន្ទាយមានជ័យ ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានតាមចាប់រថយន្តដឹកប្ររហិតចម្រុះ១គ្រឿង ដែលជាប់ពាក់ព័ន្ធរយោងដូចសម្លកំពឹស នឹងអ្នកបើកបររថយន្តដឹក ជនពិកាស៊ីឈ្នួលដឹកតាមរទេះនិងថៅកែអ្នកទិញនៅចុងទី ។
ពោលគឺតាមដល់ចំណុចក្នុងផ្ទះរបស់ថៅកែប្រហិតឈ្មោះ ឆិនទួន ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិអូរអំបិលសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែចុងក្រោយបានអនុគ្រោះវិញ។ ការបង្ក្រាបនោះធ្វើឡើងនៅម៉ោង ២និង៣០នាទីរសៀលដល់ល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ពីនៅតាមផ្លូវរហូតដល់ផ្ទះដូចខាងលើ។
លោកឧត្តមសេនីយ៍ត្រីចាប សុផារិទ្ធ ស្នងការរងទទួលផែនបង្ក្រាបបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ៏យឲ្យដឹងថា : រថយន្តដឹកប្រហិតចំរុះនោះ ម៉ាកតូយ៉ូតាកាមរីព៌ណសំបកឪឡឹក ផលិតនៅឆ្នាំ១៩៩៣ ពាក់ស្លាកលេខ ភ្នំពេញ ២A៧៩១៨ អ្នកស៊ីឈ្នួលបើកបររថយន្តមានឈ្មោះ សៅ ណារិន ភេទប្រុសអាយុ២៧ ឆ្នាំរស់នៅភូមិអូរក្រួច ឃុំត្រពាំងប្រដាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ ។
លោកបន្តថា ការបង្ក្រាបតាមផ្លូវនិងនាំមកឆែកឆេរនៅស្នងការដ្ឋានបានឃើប្រហិតចម្រុះទម្ងន់ ៦៨០គីឡូក្រាម។
យោងចម្លើយ អ្នកស៊ីឈ្នួល សមត្ថកិច្ចចំរុះដែលមានលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សម្របសម្រួលនិង លោកសាន វិជ្ជាសារ៉ាវុធ ប្រជានសាខាកាំកុងត្រួលខេត្តបន្ទាយមានជ័យចូលរួមបច្ចេកទេសផង កម្លាំងបានចុះពិនិត្យផ្ទះស្តុកប្រហិតនាំចូលពីប្រទេសថៃ មានឈ្មោះឆិន ទួន នៅភូមិ-សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ។ ឈ្មោះនេះ និយាយថា ខ្លួនជាអ្នកចាំទទួលទិញប្រហិតទាំងនោះ ឯបណ្តាញអ្នកពាក់ព័ន្ធជាអ្នកទិញ ដឺកជញ្ជូនមកអោយ។
លោកមាស ច័ន្ទពិសិដ្ឋ បានឲ្យដឹងថា ៖ លើខ្លួនជនពិការទាំង៣នាក់នោះមានលិខិតស្នាមពីក្រសួងពាណិជ្ជកម្ម ដែលចំណារឯកភាពពីលោកប៉ាន់ សូស័ក្តិ រដ្ឋមន្ត្រីនិងលោកម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល បានអុញ្ញាតឲ្យជនពិការទាំង៣នាកនេះមានសិទ្ធិរកស៊ីដឹកប្រហឹតតាមរទេះចេញពីស្រុកថៃតាមលក្ខណៈគ្រួសារ ព្រោះយោគយល់ថា ពិការជើងទាំងសងខាងគ្មានលទ្ធភាពរកស៊ីចិញ្ចឹមជីវិត។
ប៉ុន្តែគួរអោយស្តាយ ដែលជនពិការទាំង៣នាក់នេះ បានធានារ៉ាប់រងដឹកប្រហិតផ្គត់ផ្គង់អោយឈ្មួញ ដឹកជញ្ជូនទាំងរថយន្តៗដូច្នេះទៅវិញ។ នេះជាការលោភលន់ ហើយបានឃុបឃឹតទាំងជាមួយអ្នកស៊ីឈ្នួលបើកបររថយន្ត ជាមួយឈ្មួញចាំទិញស្តុកនិងចែកចាយទ្រង់ទ្រាយធំតែម្តង។
លោកសាន វិជ្ជាសារ៉ាវុធ ក៏បានឲ្យដឹងដែរថា ជំនាញបានពិនិត្យ ធ្វើតេស្តនិងវាយតម្លៃថា ប្រហិតនេះជារផលិតរបស់ថៃ ហើយវេចខ្ចប់មិនត្រឺមត្រូវ គ្មានកាលបរិច្ឆេទ គ្មានការដាក់ក្លាស្សេត្រឺមត្រូវ ដែលវានឹងបង្កខូចគុណភាពនិងបង្កប៉ះពាល់សុខភាព ។ ប៉ុន្តែជាក់ស្តែងវានៅមានគុណភាពដែរ ។
លោកបន្តថា លោកបានប្រគល់ប្រហិតនោះទៅឲ្យម្ចាស់ដើមវិញហើយនៅថ្ងៃទី៦ខែកុម្ភៈ តែសមត្ថកិច្ចចម្រុះបានឲ្យម្ចាស់ប្រហិត ជនពិការដឹកប្រហិត និងអ្នកបើករថយន្តមកធ្វើកិច្ចសន្យា ទី១- អ្នកបើករថយន្តមុននិងដឹកប្រហិតចូលមកទីរួមខេត្តត្រូវដាក់ក្នុងធុងក្លាស្សេឲ្យបានត្រឺមត្រូវ ។
២- ជនពិការទាំង៣នាក់នោះឲ្យនៅរកស៊ីដដែលតែដឹកត្រូវវិចខ្ចប់ឲ្យបានត្រឹមត្រូវចៀសវាងប្រហិតខូចគុណភាព។ ៣- ម្ចាស់ប្រហិតវិញរៀបចំទូរក្លាស្សេប្រហិតឡើងវិញ២៤ម៉ោងលើ២៤ម៉ោង ។
មន្ត្រីបន្តថា ករណីនេះ បើជនទាំង៣ ប្រព្រឹត្តខុសគោលការណ័និងការអនុគ្រោះ ជំនាញនឹងអនុវតហតតាមនិតិវិធីច្បាប់៕ ដោយ ៖ បន្ទាយ