Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការគ្រប់គ្រង​គណបក្ស​កុ​ម្មុយ​និ​ស្ត​ចិន​យ៉ាង​តឹងរឹង​ដោយ គ្រប់​ជ្រុងជ្រោយ​មិនមែន​ត្រឹមតែ​ជាការ​និយាយ​ទេ គឺ​វា​ជាការ​អនុវត្ត​ដ៏​ចាំបាច់​

​លោក ស៊ី ជីន​ភីង អគ្គលេខាធិការ​នៃ​គណ​បក្សកុម្មុយនិស្ត​ចិន មាន​គោលជំហរ​យ៉ាងច្បាស់​លាស់ ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​តួនាទី​ជា​អ្នកដឹកនាំ​នៃ​គណ​បក្សកុម្មុយនិស្ត​ចិន ដោយ​មិន​ត្រឹមតែ​ជាការ​និយាយ ប៉ុណ្ណោះ​ទេ ថែមទាំង​ជាការ​អនុវត្ត​ជាក់ស្តែង​ផងដែរ​។ មិន​ថា​បំពេញការងារ​ផ្នែ​ណាមួយ​ឬ​នៅ​កន្លែង ណាក៏ដោយ លោក​ក៏បាន​ពង្រឹង​ការដឹកនាំ​ក្នុង​ការងារ​គណបក្ស​ជានិច្ច​។ លោក​បាន​បង្កើត​អំណាច​នៃ ការដឹកនាំ​គណៈកម្មាធិការ​មជ្ឈិមបក្ស ដើម្បី​កែលម្អ​នូវ​ចំណុច​ទន់ខ្សោយ​នៃ​ការដឹកនាំ​របស់​គណបក្ស ស្ថានភាព​នៃ​ការខ្វះខាត​ក្នុង​ការកសាង​គណបក្ស និង​ការគ្រប់គ្រង​គណ​បក្សកុម្មុយនិស្ត​ចិន​យ៉ាង​តឹង រឹង​ដោយ​គ្រប់​ជ្រុងជ្រោយ​ដែល​មិនសូវមាន​ការរីកចម្រើន ព្រមទាំង​បង្ហាញ​ពី​លទ្ធិសង្គមនិយម​ប្រកបដោយ​លក្ខណៈពិសេសរ​បស់​ចិន និង​កែសម្រួល​ទិសដៅ​របស់​គណបក្ស​និង​រដ្ឋ ដើម្បី​ធ្វើឱ្យមាន​ការរីក ចម្រើន​ទៅមុខ​។​

​នៅពេល​ចូលរួម​ក្នុងការ​ពិគ្រោះ​យោបល់​ពិភាក្សា​នៃ​គណៈប្រតិភូ​ខេត្ត Hunan សមាជ​បក្ស កុ​ម្មុយ​និ​ស្ត​ចិន​លើក​ទី​១៩ លោក Wang Qishan លេខាធិការ​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​វិន័យ​មជ្ឈិម នៃ​គណ​បក្សកុម្មុយនិស្ត​ចិន បាន​សង្កត់ធ្ងន់ថា រយៈពេល​៥​ឆ្នាំ​បន្ទាប់ពី​សមាជ​បក្សកុម្មុយនិស្ត​ចិន លើក​ទី​១៨ បាន​កន្លងផុត​មកនេះ គឺជា​ពេលវេលា​ដ៏​អស្ចារ្យ និង​វិសាមញ្ញ​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍ របស់​គណបក្ស និង​រដ្ឋ​។ បុព្វកិច្ច​នៃ​គណបក្ស​និង​រដ្ឋ មានការ​ផ្លាស់ប្តូរ​ក្នុង​របត់​ប្រវត្តិសាស្ត្រ ដែលជា សមិទ្ធផល​បានមកពី​ការដឹកនាំ​របស់​មជ្ឈិម​បក្ស​ដែលមាន​លោក ស៊ី ជីន​ភីង ជា​ប្រមុខ​ស្នូល​។​

​លោក Wang Qishan យលឃើញថា “​ប្រវត្តិសាស្ត្រ​និង​ការពិត​បានបង្ហាញ​ឱ្យឃើញ​យ៉ាង​ពេញ លេញ​ថា ឱ្យតែ​ប្រកាន់ខ្ជាប់​យ៉ាង​មុតមាំ​នូវ​ការដឹកនាំ​របស់​គណបក្ស នោះ​គោលដៅ​ដែល​ប្រជាជន​ចិន ងើប​ឡើងវិញ​មុខជា​នឹង​សម្រេចបាន​។​” លោក​បានបញ្ជាក់​បន្ថែម​ថា ការគ្រប់គ្រង​គណបក្ស កុ​ម្មុយ​និ​ស្ត​ចិន​យ៉ាង​តឹងរឹង​ដោយ​គ្រប់​ជ្រុងជ្រោយ គឺជា​បដិវត្តន៍​មួយ​នៃ​គណបក្ស​ខ្លួនឯង បើសិនជា យើង​ចង់​បំពេញបេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​នៃ​គណបក្ស​នា​យុគសម័យ​ថ្មី​នេះ ហើយ​យើង​ត្រូវតែ​ប្រកាន់ ខ្ជាប់​យ៉ាង​មុតមាំ​និង កែលម្អ​នូវ​ការដឹកនាំ​របស់​គណបក្ស ប្រកាន់ខ្ជាប់​យ៉ាង​មុតមាំ​ដើម្បី​ជំរុញ​ការ ស្ថាបនា​គម្រោង​ថ្មី​ដ៏​អស្ចារ្យ ។​

​ក្នុងខណៈពេល ដែល​និយាយ​អំពី​ការគ្រប់គ្រង​គណ​បក្សកុម្មុយនិស្ត​ចិន​យ៉ាង​តឹងរឹង​ដោយ​គ្រប់ ជ្រុងជ្រោយ លោក Lin Jiefang អ្នកតំណាង​គណបក្ស​នា​សមាជ​បក្សកុម្មុយនិស្ត​ចិន ដែលជា​អ្នក និ​ព្ធ​ន​ផង​ដែរនោះ បាន​បញ្ជាក់ថា សមិទ្ធផល​នៃ​ការ​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​និង​ការ​គ្រប់ គ្រង​គណ​បក្សកុម្មុយនិស្ត​ចិន​យ៉ាង​តឹងរឹង​ដោយ​គ្រប់​ជ្រុងជ្រោយ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ បាន ត្រូវ ប្រជាជន​ទូទាំងប្រទេស និង​ទូទាំង​ពិភពលោក​ទទួលស្គាល់​។​

​យោងតាម​ស្ថិតិ​បានឱ្យដឹងថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ ស្ថាប័ន​ត្រួតពិនិត្យ​វិន័យ​ទូទាំង ប្រទេស​ចិន​បាន​ដោះស្រាយ​បញ្ហា​សរុប​ចំនួន ២៦៧៤​ពាន់​ករណី កសាង​សំណុំរឿង​១៥៤៥​ពាន់ ករណី ដាក់ទណ្ឌកម្ម​លើ​ជន​ប្រព្រឹត្ត​បទល្មើស​១៥៣៧​ពាន់​នាក់ ហើយ​ជនសង្ស័យ​ដែល​ត្រូវបាន​បញ្ជូន ទៅ​តុលាការ​មាន​ចំនួន​៥៨​ពាន់​នាក់​។​
​សាស្ត្រាចារ្យ Zheng Yongnian នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ អាស៊ី​បូព៌ា នៃ​សាកលវិទ្យាល័យ ជាតិ​សឹង្ហ​បុរី​យល់ឃើញថា ប្រទេស​ចិន​បានទទួល​សមិទ្ធផល​ដ៏​គួរឱ្យកត់សម្គាល់​ក្នុងការ​កសាង​របប ប្រឆាំង​អំពើពុករលួយ​។ “​ការប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​ចិន មិនមែន​ប្រឆាំងនឹង​អំពើ​ពុក រលួយ​នោះទេ តែ​ជា​គោលបំណង​ដើម្បី​កសាង​របប​សម័យថ្មី​” ។​

2017年7月28日,浙江省杭州市中级人民法院公开开庭审理了“百名红通”1号人员杨秀珠贪污、受贿一案。 图片来自央视新闻网
​ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2017 ជំនុំជម្រះ​ជា​សាធារណៈ​នូវ​ក្តី Yang Xiuzhu ពុករលួយ និង​ទទួល សំណូក​ដោយ​តុលាការ​ថ្នាក់​មធ្យម​ទីក្រុង Hangzhou ខេត្ត Zhejiang រូប​មកពី​បណ្តាញសារព័ត៌មាន CCTV ៕ ដោយ ៖ “People’s daily”

×