Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​ស្ថិតក្នុង​ស្ថានភាព​កូ​វីដ ប៉ុន្តែ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​នៅតែ​បន្ត​កើនឡើង​បន្ថែមទៀត​

​ភ្នំពេញៈ នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១ (​គិត​ត្រឹម​ខែកុម្ភៈ​) ទំហំ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន​ទំហំ​ជាង​ជិត​១២០០​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា មាន​ទំហំ​ប្រមាណ​១១២០​លាន​ដុល្លារ កើនឡើង​ប្រមាណ​៣,៣​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​កន្លងទៅ​។​

យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន សហរដ្ឋអាមេរិក​បាន​ផ្សព្វ​ផ្សា​យៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ការនាំចេញ​របស់​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​នៅលើ​ពិភពលោក នៅតែ​បន្ត​កើនឡើង​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ ដែល​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង នៃ​តម្រូវការ​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា​។​

ទិន្នន័យ​ដដែល​បាន​បញ្ជាក់ថា គិត​ចាប់ពី​ខែមករា​ដល់​ខែកុម្ភៈ​ឆ្នាំ​២០២១ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ ដែលមាន​តម្លៃ​១,១២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​កើនឡើង​៣,៣ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ទន្ទឹមនឹង​នេះដែរ​ការ​នាំចូល​ពី​សហរដ្ឋអាមេរិក បាន​កើនឡើង​២៦​ភាគរយ​ស្មើនឹង​៦៧​លាន​ដុល្លារ​អាមេរិក​។ ជារួម​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី នៃ​ប្រទេស​ទាំងពីរ​មាន​ចំនួន​១,១៨៧ លាន​ដុល្លារ​អាមេរិក​ដែល​កើន​ឡើងដល់ ៤,៤ ភាគរយ​។​

ផលិតផល​នាំចេញ​ធំៗ​របស់​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក​គឺ​សម្លៀកបំពាក់​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ កង់ ខណៈ​ផលិតផល​នាំចូល​សំខាន់ ពី​សហរដ្ឋអាមេរិក​គឺ​យានយន្ត​ចំណី​សត្វ​និង​គ្រឿង​ម៉ាស៊ីន​។

កាលពី​ឆ្នាំ​២០២០ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ បាន​ឈានដល់​កម្រិត​ខ្ពស់​គ្រប់ពេល​គឺ​៦.៩២១​លាន​ដុល្លារ​អាមេរិក កើនឡើង​១៧,៨​ភាគរយ​ក្នុងនោះ ៦.៥៧៧​លាន​ដុល្លារ ជាការ​នាំចេញ​របស់​ក​ម្ពុ​ជា​កើនឡើង​២២,៨​ភាគរយ​។ ការនាំចេញ​ដ៏​ខ្លាំងក្លា​របស់​កម្ពុជា ទៅកាន់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០២០ ត្រូវបាន​គាំទ្រ​ដោយ​ការនាំចេញ​ផលិតផល​មិនមែន​សម្លៀកបំពាក់ ដូចជា កង់​គ្រឿង​សង្ហា​រឹម​និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​៕​

រក្សាសិទ្ធិយដោយ ៖ CEN

×