Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្ទឹមសជា​ផលិតផល​កម្ពុជា​ដំបូង បាន​ដាំ​សាកល្បង​ដោយ​ជោគជ័យ នៅ​ខេត្ត​មណ្ឌល​គី​រី​

​ខេត្ត​មណ្ឌល​គី​រី ​៖ ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ថ្លែង​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នា​ថ្ងៃទី ១០ ខែមេសា​ឆ្នាំ ២០២១ នេះ​ថា ខ្ទឹមសរ​ដែលជា​ផលិតផល​កម្ពុជា​ដំបូង បាន​ដាំ​សាកល្បង​ដោយ​ជោគជ័យ នៅក្នុង​ឆ្នាំនេះ នៅ​ខេត្ត​មណ្ឌល​គី​រី ។

​ឯកឧត្តម​វេ​ង សាខុន សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​នាង​កញ្ញា នឹង​ពេញចិត្ត ហើយ​ជួយ​ទិញ​មក​បរិភោគ នាពេលខាងមុខ ជាមិនខាន ដើម្បី​ចូលរួមចំណែក​លើ​ស្ទួយ​ផលិតផល​កម្ពុជា ជាពិសេស​លើកទឹកចិត្ត​ដល់​កសិករ​របស់​យើង​ក្នុងការ​ពង្រីក​ដាំ​ដុះ​នាពេលខាងមុខ ។​

​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម សូម​ចូលរួម​អបអរសាទរ ជាមួយ​កសិករ​នៅ​ខេត្ត​មណ្ឌល​គី​រី ចំពោះ​លទ្ធផល​សម្រេចបាន​គួរ​ជាទី​ពេញចិត្ត លើ​ការដាំ​ខ្ទឹមសសាកល្បង នៅលើ​ទឹកដី​ខ្ពង់រាប​ឥសាន​មួយ​នេះ​។

​សូមបញ្ជាក់ថា​៖ កាលពី​ថ្ងៃ​ចន្ទ ទី ១៤ ខែ ធ្នូ ឆ្នាំ​២០២០ ដោយមាន​ការណែនាំ​ពី​ខ្ញុំ​ផ្ទាល់ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តមណ្ឌលគិរី បាន​នាំយក​ពូជ​ខ្ទឹមស ទៅ​ចែកជូន​បងប្អូន​កសិក​រ ចំនួន ០៥ គ្រួសារ ដើម្បី​ធ្វើ​ការដាំដុះ​សាកល្បង បន្ទាប់​ការដាំដុះ​ដំឡូងបារាំង និង​ដំណាំ​មួយចំនួនទៀត​ទទួលបាន​ជោគជ័យ​កន្លងមក ។ ក្នុងករណី ការដាំដុះ​ប្រព្រឹត្តទៅបាន​ល្អប្រសើរ​នោះ ក្រសួង​នឹងមាន​ផែនការ​ពង្រីក​ដំណាំ​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​ឈានទៅ​កាត់បន្ថយ​ការនាំ​ចូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយឆ្នាំៗ​ពី​ប្រទេសជិតខាង នាពេល​អនាគត ។

​អស់​រយៈ​បី​ខែ​កន្លងផុតទៅ នៅ ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ លោក​ប្រធាន រួម​ដំណើរ​ជាមួយ​សហការី បាន​ចូលរួម​ប្រមូល​ផលដំណាំ​ខ្ទឹមស របស់​កសិករ ភិន ផន ស្ថិតនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ដែល​បាន​ដាំ​ដុះ​ក្នុង​រយៈពេល​បី​ខែ​កន្លងទៅ ទទួលបាន​ជោគជ័យ​ល្អប្រសើរ មាន​ទិន្នផល​ខ្ពស់ ហើយ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ និង​ប្រកបដោយ​គុណភាព សុ​វត្តិភាព​ដល់​អ្នកប្រើប្រាស់ ហើយ​ទន្ទឹមនឹងនេះ​ក៏​ទទួលបាន​តម្លៃ​ល្អប្រសើ​ផងដែរ បើ​ប្រៀបធៀប​ទៅនឹង​មុខ​ដំណាំ​ផ្សេងទៀត ។ តាមរយៈ​លទ្ធផល​ដែល​ទទួលបាន​នៅ​ឆ្នាំនេះ កសិករ​ដែល​ប្រកប​របរ​ដាំ​ដុះ​ដំណាំ​កសិកម្ម នៅក្នុង​ខេត្ត​មណ្ឌល​គី​រី មាន​ផែនការ​ក្នុងការ​ពង្រីក​ផ្ទៃដី​បន្ថែមទៀត​លើ​ការដាំដុះ​ដំណាំ​ខ្ទឹមស ដែលជា​ដំណាំ​មាន​សក្កា​នុព​ល និង​ជា​សមិទ្ធិផល​ថ្មី​មួយទៀត​សម្រាប់​ខេត្ត មួយ​នេះ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×