ភ្នំពេញ ៖ ក្រុមចោរចូលដល់ក្នុងផ្ទះស្ត្រីចំណាស់ម្នាក់ យកកាំបិតគំរាម ប្លន់យកលុយអស់ ១២០០ដុល្លារ រួចគេចខ្លួនបាត់ កាលពីវេលា ម៉ោង៩យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលេខ៦៨ ភូមិ៣ ក្រុម៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
ស្ត្រីរងគ្រោះ មានឈ្មោះ ស៊ុន ថា ភេទស្រី អាយុ៥៧ឆ្នាំ និងប្តីមានឈ្មោះ ង៉ែត ញ៉រ អាយុ៦០ឆ្នាំ មុខរបរ ធ្វើសន្តិសុខ នៅផ្សារអារ៉ូណា ។
ស្ត្រីរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ គាត់កំពុងតែអង្គុយ មើលទូរទស្សន៍ នៅក្នុងផ្ទះស្រាប់តែមានជនសង្ស័យពីរនាក់ ចូលមកដល់ជួបគាត់ដោយកាន់ រូបថតកូនគាត់ (កំពុងជាប់គុកពីបទលួចម៉ូតូ) សួរថា យាយ មានស្គាល់ម្នាក់នេះឬអត់ ? គាត់ថា ស្គាល់ តើក្មួយមានការអី ? ពេលនោះជនសង្ស័យម្នាក់ បានដកកាំបិតភ្ជង់សួររកទ្រព្យសម្បត្តិ និងម្នាក់ទៀត ដើររើកកាយសម្ភារៈតុទូ ។ ក្រុមចោរបានយកលុយអស់ ១.០០០ដុល្លារនិងលុយខ្មែរអស់ ៨០០.០០០រៀល រួចចេញទៅបាត់៕ ដោយ៖កូឡាប