ភ្នំពេញ ៖ បន្ទាប់ពីបានរក្សាពិន្ទុលើ ៦៤០ អស់មួយរយៈ សន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះមកត្រឹម ៦៣៩,៣៧ ពិន្ទុ កាលពីថ្ងៃសុក្រ ដែលថ្ងៃជួញដូរចុងក្រោយនៃសប្តាហ៍មុន ពោលគឺបាត់បង់ ០,១០% បន្ថែមទៀត។
ថ្លៃភាគហ៊ុនចំនួន ៤ បានថយចុះ ខណៈមានតែថ្លៃភាគហ៊ុនចំនួន ២ ប៉ុណ្ណោះមានការកើនឡើង។ ភាគហ៊ុន ហ្ក្រេនធ្វីន (GTI) រដ្ឋាករទឹកស្វយ័តក្រុងព្រះសីហនុ (PAS) និងធនាគារអេស៊ីលីដា (ABC) បានថយចុះ ២០៛ ដូចគ្នា មកបិទត្រឹមថ្លៃ ៤.០៤០៛ ១៣.០២០៛ និង ១៦.៦៦០៛ ខណៈ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានធ្លាក់ចុះ ៤០៛ មកត្រឹម ១៣.០៦០៛។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងផេសថិក (PEPC) បានកើនឡើង ២០៛ និង ១០៛ រៀងគ្នា មកដល់ ៦.៥២០៛ និង ៣.០៦០៛។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានរក្សាថ្លៃថេរដដែលត្រឹម ១.៨៩០៛។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៤០,៨៨ រៀល៕
រក្សាសិទ្ធិដោយ៖CEN