ភ្នំពេញ ៖ ធនាគារធំៗទាំងពីរនោះ គឺ ធនាគារ អភិវឌ្ឍន៍ជនបទ និង កសិកម្ម ARDB និង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានត្រៀមរួមគ្នា ផ្តល់ប្រាក់កម្ចី ដើម្បីគាំទ្រកសិករក្នុងស្រុក ដែលខ្វះខាតខាងហិរញ្ញវត្ថ
បើតាម លោក បាន លឹម អគ្គនាយករង ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា វិស័យអាទិភាពចំនួន ៤ នឹង ត្រូវបាន កំណត់ដោយធនាគារ អេស៊ីលីដា និងធនាគារ ARDB សម្រាប់ ជំនួយ ដែល រួមមាន ការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ ផ្លែឈើ និងការកែច្នៃនូវផលិតផលកសិកម្ម ។
ជាធម្មតាទាក់ទងនិងការផ្តល់ប្រាក់កម្ចីនេះ អ្នកជំនាញក្នុងវិស័យកសិកម្ម បានលើកឡើងថា វាពិបាកសម្រាប់កសិករ ខ្នាតតូច ក្នុងការ ទទួលបានប្រាក់កម្ចីនេះ ពីព្រោះពួកគេអាច នឹងមិនមានព័ត៌មាន ឬស្គាល់ទីតាំង ឬ ស្ថាប័នដែលផ្តល់ ប្រាក់កម្ចី ។ អ្នកជំនាញ បញ្ជាក់ថា កសិករទាំងនេះនឹងទទួលបានអត្ថប្រយោជន៍ បើមានការណែនាំ និងជំនួយច្បាស់លាស់ ជាមួយនឹង ការបំពេញ ជំហាន ចាំបាច់ដើម្បីទទួលបានប្រាក់កម្ចី ។
អគ្គនាយករង ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក បាន លឹម បានឱ្យដឹងថា ប្រសិនបើឈានដល់ការព្រមព្រៀងគ្នា ធនាគារ ARDB មាន បំណង់ចង់ផ្លាស់ប្តូរ បទពិសោធន៍ ទាក់ទងនឹងការវាយតម្លៃ ឥណទាន និងការគ្រប់គ្រងហានិភ័យ ឥណទាន ដើម្បី ធានាថាប្រាក់កម្ចីត្រូវបានផ្តល់ ដល់កសិករ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ កម្មវិធីទូរស័ព្ទចល័ត និងធនាគារ អេឡិចត្រូនិក ជាមធ្យោបាយ កាន់តែល្អប្រសើរ ដើម្បីធ្វើឱ្យការ ទទួលបាន ប្រាក់កម្ចី កាន់តែលឿនរហ័ស និងងាយស្រួល សម្រាប់កសិករដែលខ្វះខាតខាងហិរញ្ញវត្ថុ ៕រក្សាសិទ្ធិដោយ៖CEN