ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានបិទត្រឹម ៦៣៨,៨១ ពិន្ទុប៉ុណ្ណោះនៅថ្ងៃចន្ទនេះ ពោលគឺមានការធ្លាក់ចុះ ០,០៩% បន្ថែមទៀត។
ភាគហ៊ុនចំនួន ៣ មានការថយចុះចន្លោះពី ២០៛ ទៅ ៤០៛ ដែលក្នុងនោះរួមមាន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ថយចុះមកត្រឹម ១៣.០២០៛ អេស៊ីលីដា (ABC) មកត្រឹមថ្លៃ ១៦.៦៤០៛ និង ផេសថិក(PEPC) មកត្រឹម ៣.០៤០៛។
ទន្ទឹមនឹងនេះដែររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងហ្ក្រេនធ្វីន (GTI )បានកើនឡើង ២០៛ មកដល់ ៦.៥៤០៛ និង ៤.០៦០៛ រៀងគ្នា។ ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរក្សាថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ២៤១,៤៣ លានរៀល៕
រក្សាសិទ្ធិដោយ៖CEN