Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាក់​យ័ន​ចេញ​យក្ស សាក់​យ័ន​ចេញ​ស្វា សាក់​ខ្លា​គ្រហឹម​ពេញ​វត្ត​ (រូប១២សន្លឹក 3 Video inside)

​ទំនៀមទម្លាប់​សាក់​យ័ន​ពី​បុរម​បុរាណ បាន​បន្សល់​ទុក​ជា​ដាន​ដ៏​សែន​ជ្រៅ នៅ​ប្រទេស​ថៃ ដែល​នៅ​មាន​មនុស្ស​ជាច្រើន​នាំគ្នា​ទៅ​សាក​ដើម្បី​ហេតុផល​នានា ប៉ុន្តែ​ការ​សាក់​នេះ​មាន​បំណង ៥ ធំ​គឺ​ហាម​ប្រមាថ​អ្នកមានគុណ ហាម​យកប្តីឬ​ប្រពន្ធ​គេ ហាម​អំពើ​អបាយមុខ ហាម​ប្រមាថ​ជីវិត​អ្នក​ដទៃ ហាម​ស្តោះ​ទឹកមាត់​ទៅលើ​ដី ដែល​វា​ជា​ទង្វើ​ប្រមាថ​ដល់​ព្រះ​ម៉ែ​ធរណី ហើយ​ជា​រៀងរាល់ឆ្នាំ គេ​តែងតែ​មាន​ពិធី​ថ្វាយបង្គំ​គ្រូ ឬ​ហៅ​បាន​ថា ពិធី​សុំ​ខមាទោស​។

អ្នក​ដែល​ប្រកាន់ខ្ជាប់​នូវ​ប្រការ​ទាំង ៥ ខាងលើ គឺ​គ្រាន់តែ​មក​គោរព​គ្រូ​តាម​ទម្លាប់ ប៉ុន្តែ​អ្នក​ដែល​ធ្វើ​ខុស​វិន័យ​ណាមួយ​នោះ នឹង​មាន​អាការៈលោត​ស្រែក​ទៅតាម​ប្រភេទ​យ័ន​ដែល​គេ​បាន​សាក់ មានដូចជា​យ័ន​មហា​ឥសី យ័ន​ខ្លាស យ័ន​ហនុ​មាន្យ​ជាដើម​។​ល​។

ពិធី​នេះ ប្រារព្ធ​ឡើង​នៅក្នុង​វត្ត​បាង​ប្រាក់ ក្នុង​ខេត្ត ណាក់​ខន ឆៃ​ហ្ស៊ី ដែល​មាន​ព្រះគ្រូ ប៉ឺន ឬ​ហៅ​ថា លុង​ផ​ប៉ឺន ជា​អ្នកគ្រប់គ្រង​នៅ​ទីនោះ ហើយក៏​ជា​អ្នក​សាក់​ឲ្យ​សិស្ស​គ្រប់គ្នា​ដោយ​ផ្ទាល់​ដៃ​។ ពិធី​នេះ​បាន​ចប់សព្វគ្រប់​នៅពេល​ដែល​សិស្ស​គ្រប់​គ្នា​បាន​ទទួល​ការ​ខមាទោស​ដោយ​ទឹកមន្ត​ដើម្បី​ជា​សិរី​សួរ​ស្តី​៕ ក្ខិ​ណី​

×