វីដេអូដែលបង្ហាញឲ្យឃើញសិស្សស្រីឧស្សាហ៍ជនជាតិចិន ធ្វើការ homework អង្គុយបែរខ្នងទៅក្រោយនៅលើម៉ូតូ ខណៈម្តាយរបស់នាងឌុប កំពុងរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ឃ្លីបខ្លីដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម Weibo ដោយអ្នកប្រើប្រាស់ឈ្មោះ Pear Video ត្រូវបានថតនៅក្នុងទីក្រុង Naning តំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងនៃប្រទេសចិន ក្បែរព្រំដែនប្រទេសវៀតណាម ។
នៅក្នុងវីដេអូ ក្មេងស្រីនោះ ត្រូវបានឃើញអង្គុយច្រកគាវបែរមុខមកក្រោយ នៅលើម៉ូតូកំពុងចលនា ខណៈនាងកំពុងផ្តោតទៅលើការសរសេរ ឬ មើលមេរៀនផ្សេងៗរបស់នាង ។ នាងបានប្រើ «កាបូប» បន្តប់លើកន្ទុយម៉ូតូធ្វើជាតុ ។
បុរសជាអ្នកថត ដែលបើកបរតាមពីក្រោយ ត្រូវបានលឺនិយាយថា៖ «នាងកំពុងធ្វើកិច្ចការសាលា (homework) របស់នាង, ពិតជាក្មេងកំពូលអ្នករៀនដ៏ម៉ត់ចត់ម្នាក់មែន! សូមសរសើរ!» ៕ ចន្ទី