បាត់ដំបង ៖ អាជ្ញាធរស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាត់ ស្តុក ភេទប្រុស អាយុ៥៨ឆ្នាំ ÷ គ្រោះធម្មជាតិនេះ បានកើតឡើងនៅល្ងាចថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុចចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ប្រភពដដែលបញ្ជាក់បន្តថា ÷ ជនរងគ្រោះនៅល្ងាចកើតហេតុ បានទៅចម្ការដើម្បីដាំដំឡូងដូចសព្វដង ដៃចន្យពេលជនរងគ្រោះកំពុងដាំ ក៏ស្រាប់តែមានភ្លៀងធ្លាក់មួយមេ ហើយនិងមានរន្ទះបានបាញ់ ត្រូវបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតឡើងនូវគ្រោះធម្មជាតិឆក់យកជីវិតមនុស្សនេះ សមត្ថកិច្ចបានចុះពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា÷ ជនរងគ្រោះពិតជាស្លាប់ ដោយសាររន្ទះបាញ់ពិតប្រាកដមែន រួចប្រគល់សាកសពទៅឲ្យសាច់ញាតិ ក្រុមគ្រួសារដលម្បីធ្វើបុណ្យតាមប្រពៃណី។
អាជ្ញាធរខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីកំឡុងខែមេសាឆ្នាំ២០២១ មានជនរងគ្រោះចំនួន៧នាក់ បានស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់។ ហើយអាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរន្ទះ មិនត្រូវចេញទៅខាងក្រៅ ពេលមេឃគំបុងភ្លៀងឡើយ៕រក្សាសិទ្ធិដោយ៖CEN