Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរដ្ឋសភា ឆ្លើយតបចំពោះការទាមទារ ឲ្យតំណាងរាស្ត្រ ចុះជួបប្រជាពលរដ្ឋក្នុងតំបន់ក្រហម

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋសភា បានធ្វើការឆ្លើយតបទៅនិងអង្គការសង្គមស៊ីវីលមួយចំនួនតូច ទាមទារឱ្យតំណាងរាស្រ្តមណ្ឌលភ្នំពេញ ចុះជួបសួរសុខទុក្ខ និងជួយប្រជាពលរដ្ឋក្នុងតំបន់ក្រហម គឺជាការមិនត្រឹមត្រូវទេ និងខុសពីស្មារតីនៃច្បាប់។

តំណាងរាស្រ្តមានអភ័យឯកសិទ្ធិ ប៉ុន្តែមិនអាចយកអភ័យឯកសិទ្ធិនេះ ទៅរំលោភលើវិធានសុខាភិបាល វិធានរដ្ឋបាល ឬវិធាននានា ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។

លោកឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់ CEN ថា ការទាមទាររបស់អង្គការសង្គមស៊ីវិលមួយចំនួនតូចឱ្យតំណាងរាស្រ្តក្នុងមណ្ឌលភ្នំពេញចុះសួរសុខទុក្ខ និងពិនិត្យមើលលើបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺជាការមិនត្រឹមត្រូវ ពីព្រោះតំណាងរាស្ត្របានចូលរួមជាថវិកា ក្នុងការចាក់វ៉ាក់សាំងក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលរួចហើយ ហើយរាជរដ្ឋាភិបាលធ្វើនេះ គឺត្រឹមត្រូវអស់ហើយ។ ជាស្មារតីនៃច្បាប់ ក៏ដូចជាស្មារតីវិធានការរបស់រដ្ឋាភិបាល គឺទប់ស្កាត់កុំឲ្យរីករាលដាលជំងឺកូវីដ១៩ និងទប់ស្កាត់ដោយវិធានការផ្សេងៗ រួមទាំងការបិទខ្ទប់តំបន់មួយចំនួន និងចាត់ជាតំបន់ក្រហម លឿងទុំ និងពណ៌លឿង សមស្របតាមច្បាប់ដែលបានអនុញ្ញាតហើយ។

អ្នកនាំពាក្យរដ្ឋសភាបានបន្តថា ជាស្មារតីជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដូចសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា អ្នកណានៅផ្ទះណានៅផ្ទះនឹង នៅភូមិណានៅភូមិនឹង ហើយសំខាន់ដើម្បីរាំងខ្ទប់ការរីករាលដាលកូវីដ១៩ គឺល្អបំផុតតំបន់ដែលមមានហានិភ័យខ្ពស់ ប្រជាពលរដ្ឋគឺត្រូវតែនៅផ្ទះ។ ចំពោះតំណាងរាស្ត្រចុះទៅ គឺខុសពីស្មារតីនៃច្បាប់ ហើយបើតំណាងរាស្ត្រចុះទៅជួបប្រជាពលរដ្ឋនៅក្នុងអំឡុងពេលបិទខ្ទប់នេះ គឺមិនមែនជាការជួយទេ ទៅបន្ថែមហានិភ័យ។

ម៉្យាងទៀតរាជរដ្ឋាភិបាលបានចាត់ចែងជួយផ្គត់ផ្គង់ជួយដល់ជីវភាពប្រជាពលរដ្ឋមិនឲ្យអ្នកណាស្លាប់ដោយអត់បាននៅពេលនេះទេ គឺមានសេវាលក់ដូរទាំងខាងរដ្ឋាភិបាល និងឯកជន និងចែកអង្ករ និងគ្រឿងឧបភោគបរិភោគទៅដល់ប្រជាពលរដ្ឋ ហើយយើងមិនគួរទៅប្រមូលផ្តុំចែកអំណោយដោយឲ្យមានហានិភ័យបន្ថែមទៀតទេ គឺខុសពីស្មារតីច្បាប់។ ហេតុនេះហើយបានជាតំណាងរាស្ត្ររង់ចាំពេលវេលាសមស្របចុះទៅជួយប្រជាពលរដ្ឋ ហើយមិនបោះបង់ប្រជាពលរដ្ឋចោលទេ។ នៅពេលនេះ តំណាងរាស្ត្រគិតថា វិធានការរបស់រដ្ឋាភិបាលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ហេតុនេះតំណាងរាស្ត្របានត្រៀមខ្លួនចុះទៅជួបប្រជាពលរដ្ឋនៅពេលសមស្រប។

រីឯលោកស្រី ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញបានបញ្ជាក់ថា តំណាងរាស្រ្តមានអភ័យឯកសិទ្ធិ ប៉ុន្តែមិនអាចយកអភ័យឯកសិទ្ធិនេះទៅរំលោភលើវិធានសុខាភិបាល វិធាន រដ្ឋបាលឬវិធាននានា ដែលធ្វើឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ គឺ មាត្រា៥ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត។ ប៉ុន្តែតំណាងរាស្រ្តមានសិទ្ធិតាមដានការអនុវត្តរបស់ រាជរដ្ឋាភិបាល អាជ្ញាធរដែនដី គ្រប់វិនាទី ក្នុងមូលដ្ឋានខ្លួនទទួលខុសត្រូវទោះក្នុងកាលៈទេសៈណាក៏ដោយ។

តំណាងរាស្ត្ររូបនេះបានបញ្ជាក់ថា ដូចក្នុងពេលនេះគឺតំណាងរាស្ត្រ ក៏ត្រូវគោរពវិធាន ទាំងអស់ ដែលបានដាក់ចេញ និងតែត្រូវចូលរួមជួយជំរុញលើកទឹកចិត្តតាមរយៈការផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ ថវិកា តាមលទ្ធភាពជូនកងកម្លាំងតាមគោលដៅ មន្រ្តីសុខាភិបាលតាមមូលដ្ឋាន អាជ្ញាធភូមិ សង្កាត់ខណ្ឌ គឺគ្រប់លំដាប់ថ្នាក់ផ្ទាល់ដើម្បីទុកផ្តល់ជូនបងប្អូនប្រជាជនយើងតាមគ្រប់រូបភាព ទោះតិចទោះច្រើន គឺមិនអោយបងប្អូនណាម្នាក់ដាច់បាយដាច់ខាត។ សូមបងប្អូនពិនិត្យអោយច្បាស់ពីវិធានការតំបន់ក្រហម និងលឿងទុំ កុំអោយមានការវាយតម្លៃខុសនាំអោយមានមហន្តរាយដល់សង្គមជាតិនិងអាយុជីវិតបងប្អូនយើងឲ្យសោះ។ សុំនាំគ្នាគោរព និងបំពេញកាតព្វកិច្ចររៀៗខ្លួនឲ្យបានល្អ ដើម្បីលើកកំពស់សីលធម៌សង្គម ភាពសុខដមរម្យនាក្នុងសង្គម ពិសេសសតម្លៃរបស់ខ្លួនផ្ទាល់តែម្តង សុំអាណិតកម្លាំងឪពុក ឈាមម្តាយខំពពោះ ខំថែរក្សា ខំ ប្រៀនប្រដៅ សង្ឃឹមថាកូនគឺជាកូនល្អក្នុងសង្គម។ ហេតុនេះសូមចូលរួមលើកកម្ពស់តម្លៃខ្លួនយើង ការពារ អាយុជីវិតខ្លួនយើង និង គ្រួសារយើង កុំឲ្យបាត់បង់ អ្នកណាម្នាក់ឡើយ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×