ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង បន្ទាប់ពីជើងកាត់ចេញរបស់ជនរងគ្រោះក្នុងគ្រោះថ្នាក់រថយន្ត ត្រូវបានប្រើជា «ខ្នើយ» ស្ថិតនៅក្នុងមន្ទីរពេទ្យរដ្ឋមួយក្នុងប្រទេសឥណ្ឌា ។
Ghanshyam អាយុ ២៨ ឆ្នាំ ត្រូវបានឃើញដេករលីវៗ ដោយក្បាលប្រុសគាត់ត្រូវបានទ្រដោយជើងកាត់ ស្ថិតនៅមន្ទីរពេទ្យ Jhansi Medical College ក្នុងក្រុង Jhansi, រដ្ឋ Utta Pradesh កាលពីថ្ងៃអាទិត្យ ។
Ghanshyam កំពុងធ្វើការជាងព្រួល នៃរថយន្តបឺសសាលា នៅពេលនោះ វាក៏បានក្រឡាប់ ខណៈព្យាយាមបើកគេចពីការបុកគ្នាជាមួយត្រាក់ទ័រ១គ្រឿង នៅក្នុងភូមិ Bamouri ស្ថិតនៅចម្ងាយ ៥៤ គីឡូម៉ែត្រ ពីមន្ទីរពេទ្យ ។
កូនសិស្សសាលាចំនួន ២៥ នាក់ ក៏បានរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះផងដែរ ។
សាច់ញាតិរបស់ជនរងគ្រោះបានចោទប្រកាន់ថា ក្រុមគ្រូពេទ្យ គឺជាអ្នកដាក់ជើងរងរបួសនោះ ស្ថិតនៅខាងក្រោមក្បាលរបស់គាត់ ដើម្បីធ្វើជាខ្នើយ ។
សាច់ញាតិម្នាក់ឈ្មោះ Janaki Prasad និយាយថា៖ «នៅពេលបានទៅដល់មន្ទីរពេទ្យ ពួកយើងបានឃើញជើងរបស់ Ghanshyam ត្រូវបានប្រើជាខ្នើយ» ។
«ខ្ញុំបានស្នើសុំក្រុមគ្រូពេទ្យម្តងហើយម្តងទៀត ដើម្បីអន្តរាគមន៍ ប៉ុន្តែ ពួកគេបានបដិសេធ ។ ចុងក្រោយ បន្ទាប់ពីរយៈពេលប្រហែល ២ ម៉ោង ខ្ញុំបានគ្រប់គ្រងផ្តល់ក្នើយទិញពីផ្សារសម្រាប់គាត់ ហើយខណៈពេលនោះ គឺជើងរបស់គាត់ត្រូវបានកាត់ចេញទៅហើយ» ។
រដ្ឋាភិបាល Uttar Pradesh កំពុងបើកការស៊ើបអង្កេតមន្ទីរពេទ្យនោះ ហើយវិធានការនឹងត្រូវបានធ្វើឡើង ដើម្បីប្រឆាំងអ្នកដែលទទួលខុសត្រូវចំពោះរឿងនេះ ។
ទោះយ៉ាងណា នៅពេលនេះ រដ្ឋមន្ត្រីក្រសួងអប់រំវេជ្ជសាស្ត្រ លោក Ashutosh Tandon បានបញ្ជាឱ្យព្យួរការងារគ្រូពេទ្យសង្គ្រោះបន្ទាន់លោកបណ្ឌិត Mahendra Pal Singh, លោកវេជ្ជបណ្ឌិត Alok Agarwal និងគិលានុបដ្ឋាយិកា២រូប Deepa Narang និង Shashi Srivastava ៕ ចន្ទី