ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តនៅក្នុងបណ្តាញសង្គមជាច្រើន បានឃើញរួចហើយ ទៅនឹងទិដ្ឋភាពដ៏សែនព្រឺព្រួចប្រៀបដូចក្នុងរឿងហូលីហ្វូត ដែលបង្ហាញសាឡាង១គ្រឿង ប្រចាំកំពង់ចំលងអរិយក្សត្រ-ភ្នំពេញ បានចលនាសន្សឹមៗ នៅកណ្តាលផ្ទៃទឹកទន្លេដ៏ល្វឹងល្វើយ មើលសឹងមិនឃើញកោះត្រើយ ខណៈសភាពផ្ទៃមេឃខ្មៅអួរអាប់ ខ្យល់បោកបក់ខ្លាំង បង្ករលកធំៗ ក្នុងអំឡុងនារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដែលឃើញហើយ យើងគ្រប់ៗគ្នាពិតជាបុកពោះជំនួសអ្នកនៅលើសាឡាងទាំងអស់ មិនដឹងថាម្នាក់ៗភ័យដល់កម្រិតណានោះទេ។
វីដេអូដ៏ឲ្យរន្ធត់នេះត្រូវបានចែករំលែកតៗគ្នាយ៉ាងផុសផុល នៅលើបណ្តាញសង្កម ហើយទន្ទឹមនោះផងដែរ ក៏បានធ្វើឲ្យគ្រប់គ្នាសម្តែងក្តីព្រួយបារម្ភជាខ្លាំង ដោយអ្នកខ្លះបានបន់ស្រន់សូមឲ្យអ្នកនៅលើសាងឡាងទាំងអស់ ជួបតែសំណាងល្អ និងបានឆ្លងផុតដំណាក់កាលអាកាសធាតុដ៏អាក្រក់នេះ។ តែយ៉ាងណា ហេតុការណ៍នេះ ពុំបណ្តាលឲ្យមានបញ្ហាអាក្រក់អាណាមួយកើតឡើងនោះទេ។
ក្នុងនោះផងដែរ វីដេអូនេះក៏ត្រូវបានចាប់អារម្មណ៍ដល់ឯកឧត្តម ហ៊ុយ វណ្ណៈ ហើយលោកក៏បានបង្ហោះរូបភាព Screenshot នៃហេតុការណ៍នេះ ដោយសួរថា «តើនេះនៅកន្លែងណា?»។ ក្រោយឃើញ Caption របស់ឯកឧត្តម ហ៊ុយ វណ្ណៈ ដាក់ជាសំណួរឡើងបែបនេះ ក្នុងនោះ គេក៏ស្រាប់តែបានឃើញអ្នកនាង យុគ្គ ចិន្តា បានចូលទៅ Comment ប្រាប់ថា ខណៈពេលនោះ រូបអ្នកនាងក៏ស្ថិតនៅលើសាឡាននោះដែរ។
អ្នកនាង យុគ្គ ចិន្តា ក៏បានទម្លាយអារម្មណ៍ពិតនាគ្រានោះយ៉ាងដូច្នេះថា៖ «នៅពេលនោះ ខ្ញុំកំពុងនៅលើសាឡាងនោះ! ឃើញទិដ្ឋភាពជាក់ស្តែង ខ្យល់ខ្លាំង ទប់ខ្លួនសឹងមិនជាប់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង