Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ប្រកាស​ដាក់​ទណ្ឌកម្ម​រុស្សី ជុំវិញ​ការជ្រៀតជ្រែក​ចូល​កិច្ចការ​បោះឆ្នោត​អា​មេ​រិច​

​មហាអំណាច​យោធា​ពិភពលោក អា​មេ​រិច​បាន​ដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​រុស្សី​ចំនួន ១៩​នាក់ ដែល​ខ្លួន បាន​ចោទប្រកាន់​ថា បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​បោះឆ្នោត​អា​មេ​រិច​កាលពី​ឆ្នាំ ២០១៦ និង​ការ​វាយ​​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន BBC នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ក្នុងចំណោម ១៩​នាក់​នោះ មាន​ជនជាតិ​រុស្សី​ចំនួន ១៣​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ដោយ​​ទីប្រឹក្សា​ពិសេស​របស់​ក្រសួង​យុត្តិធ៌​ម​អាមេរិច ឈ្មោះ Robert Mueller​។​

​រដ្ឋមន្ត្រី​រតនាគា​រអា​មេ​រិច​ឈ្មោះ Steven Mnuchin បាន​ចោទប្រកាន់​ជនជាតិ​រុស្សី​ទាំងនោះ​ពីបទ​​បំផ្លិចបំផ្លាញ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។​​លោក​បន្ត​ថា​ទណ្ឌកម្ម​នឹង​មាន​គោលដៅ​លើ​រាល់​ការវាយប្រហារ​បន្តទៀត​ដែល​ធ្វើឡើង​ដោយ​រុស្សី​។​

​ការប្រកាស​ពី​ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្សី​នេះ ត្រូវបាន​គេ​ចាត់ទុកថា​គឺជា​សកម្មភាព​ដ៏​ខ្លាំង​បំផុត​ដែល​​ធ្វើឡើង​ដោយ​រដ្ឋបាល​ដូណាល់ ត្រាំ ប្រឆាំង​នឹង​ទីក្រុង​មូ​ស្កូ​។​

​ជុំវិញ​ទណ្ឌកម្ម​របស់​អា​មេ​រិច​នេះដែរ ប្រទេស​រុស្សី បាន​និយាយថា​ខ្លួន​បាន​ចាប់ផ្តើម​ចាត់វិធានការ​​ប្រឆាំង​នឹង​អា​មេ​រិច​វិញ​ហើយ​៕ សុភ័ក្ត្រ

×