Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួបប្រជុំ​ទ្វេភាគី​ជាមួយ លោក នាយករដ្ឋមន្ត្រី​អូស្ត្រាលី ហើយ​ផ្តល់​ជំនួយ ៨៧ លាន​ដុល្លារ សម្រាប់​ជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា​

នៅ​ព្រឹក ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបប្រជុំ​ទ្វេភាគី​ជាមួយ លោក ម៉ាល់​ខូម ថើន​ប៊ុល​(Malcolm Turnbull) នាយករដ្ឋមន្ត្រី​អូស្ត្រាលី ដែល​ធ្វើឡើង​នៅមជ្ឈ​មណ្ឌល​ សន្និសីទ​អន្តរជាតិ ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​។ សម្តេច​តេជោ ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តី​បំផុត​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​។​

​នៅក្នុង​ជំនួប​ប្រជុំ​ទ្វេភាគី​នេះ គឺ​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ចាត់ទុកថា​ជា​កិច្ចប្រជុំ​ដ៏​មាន​ផ្លែផ្កា​វិជ្ជមាន ពីព្រោះ​លោក​មាន​ឱកាស​ន​បាន​ស្តាប់​ប្រសាសន៍ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដោយផ្ទាល់​ដែល​បានបញ្ជាក់​ច្បាស់​ថា កម្ពុជា​ស្វាគមន៍​បើកចំហរ​ដល់​សហគម​អន្តរជាតិ និង​បើក​ឱកាស​ទូលំទូលាយ​ដល់​ទំណាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​។ សម្តេច​តេជោ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​នឹង​ខិតខំ​រៀបចំ​ការបោះឆ្នោត​អោយបាន​ល្អ​ត្រឹមត្រូវ​ទៅតាម​កាលកំណត់​។ សម្តេច​តេជោ ហ៊ុន សែន បាន​អរគុណ​ប្រទេស​អូស្ត្រាលី​ដែល​បាន​បើក​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​ដែល​បាន​ជួយ​កសិករ​បង្កើន​ទិន្នផល​ស្រូវ​បាន​ខ្ពស់ (CARDI)​។​

​លោកនាយ​រដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull ពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ហើយ​សន្យា​បន្ត​ផ្តល់ជំនួយ ៨៧ លាន​ដុល្លារ សម្រាប់​ជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា ព្រមទាំង​ប្តេជ្ញា​បន្ត​កិច្ចសហការ​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ដើម្បី​ជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា​អោយ​កាន់តែ​មាន​សន្ទុះ​លឿន​ទៅ​មុខ​នឹង​ទទួលបាន​ជោគជ័យ​។ នៅ​ក្នុង​កិច្ចពិភាក្សា​ថ្ងៃនេះ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​សហ ប្រតិបត្តិ​ជាមួយគ្នា​ក្នុង​ការថែរក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ UN នៅក្នុង​ពិភពលោក​ថែមទៀត​ផង​៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

×