Wednesday, February 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ស្វីស បន្តគាំទ្រសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅតំបន់ភូមិភាគឦសាន្តនៃកម្ពុជា

ភ្នំពេញ ៖ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជា ជាកន្លែងមានសក្តានុពល ដ៏សំខាន់មួយ ក្នុងចំណោមតំបន់ទេសចរណ៍ធម្មជាតិ ដ៏ទៃទៀត របស់កម្ពុជា ដែលភាគច្រើន ជា គោលដៅ របស់ភ្ញៀវទេសចរអន្តរជាតិ ទៅទស្សនាកម្សាន្ដ។

បើយោងតាមលទ្ធផលកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីសក្នុងតំបន់មេគង្គសម្រាប់ឆ្នាំ ២០២២-២០២៥ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) បានបន្តគាំទ្រកិច្ចសហការក្នុងវិស័យទេសចរណ៍នេះ សម្រាប់ឆ្នាំ ២០២២-២០២៥ ដែលផ្តោតលើគម្រោងគាំទ្របន្ថែមដល់ការអភិវឌ្ឍសហគន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន្ត ក្រៅពីការគាំទ្រលើការអភិវឌ្ឍជំនាញក្នុងសហគមន៍ដែលបានជួយកន្លងមក។

ក្រៅពីនេះ ក៏បានឯកភាព ដើម្បីពិនិត្យលទ្ធភាពគាំទ្របន្ថែមដល់ក្រសួងទេសចរណ៍ ក្នុងដំណើរការកសាងក្របខណ្ឌគុណវុឌ្ឍិជាតិ វិជ្ជាជីវៈទេសចរណ៍ សម្រាប់កម្រិតខ្ពស់បន្ថែមទៀត ដោយកន្លងមកបានគាំទ្រការកសាងគុណវុឌ្ឍិជាតិកម្រិត២ វិញ្ញាបនបត្រវិជ្ជាជីវៈ ១ ដើម្បីជំរុញការបណ្តុះបណ្តាល និងវាយតម្លៃអោយមានសង្គតិភាព និងអាចបើកច្រកសិក្សាពេញមួយជីវិតដល់អ្នកជំនាញក្នុងវិស័យទេសចរណ៍។

កន្លងមកតាមរយៈកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) ក្រសួងទេសចរណ៍បានសម្រេចនូវលទ្ធផលការងារសំខាន់ៗជាច្រើនពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍។

ថ្មីៗកន្លងទៅនេះ ក្រសួងទេសចរណ៍ កំពុងសិក្សាពីលទ្ធភាពទទួលភ្ញៀវទេសចរ ដែលមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចមកដើរកម្សាន្តក្នុងប្រទេសកម្ពុជា។ ការសិក្សានេះធ្វើឡើង ដើម្បីស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្រោយមានភាពដុនដាបដោយសារជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍ នៅមិនទាន់អាចបញ្ជាក់បានទេថា គម្រោងនេះ នឹងមានលទ្ធភាពធ្វើបានកម្រិតណា។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០ កម្ពុជា មានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៣១ លាននាក់ ធ្លាក់ចុះរហូតដល់ ៨០ ភាគរយ និងភ្ញៀវទេសចរជាតិ មានចំនួន ៩លាននាក់ ធ្លាក់ចុះ ២០ភាគរយ៕ រក្សាសិទ្ធិដោយ៖CEN

×