នាវាផ្ទុកយន្តហោះអាមេរិចចំនួន ២គ្រឿង ដែលហៅថាក្រុមវាយប្រហារ បានមកដល់ដែនទឹកអាស៊ីប៉ាស៊ីភិចហើយកាលពី ២ថ្ងៃមុនដែលនេះជាការតំឡើងសាច់ដុំរបស់អាមេរិចនៅក្នុងតំបន់ ខណៈដែលប្រធានាធិបតីអាមេរិច កំពុងត្រៀមធ្វើដំណើរទស្សនៈកិច្ចមកអាស៊ីនៅដើមខែក្រោយ។ នេះបើតាមការចេញផ្សាយរបស់ CNN។
នាវាផ្ទុកយន្តហោះ USS Theodore Roosevelt និង USS Nimitz អមដោយនាវាចំបាំង នាវាពិឃាត ព្រមទាំងនាវាមុជទឹកជាច្រើនគ្រឿងផងនោះ បានមកបានមកដល់ដែនទឹកប្រតិបត្តិការទី ៧របស់អាមេរិច ដែលគ្រប់ដណ្តប់ភាគខាងកើតមហាសមុទ្រឥណ្ឌា និងខាងលិចមហាសមុទ្រភាគខាងលិច។
ការមកដល់នាវាផ្ទុកយន្តហោះអាមេរិច ២គ្រឿងបន្ថែម នាំឲ្យមានវត្តមាននាវាផ្ទុកយន្តហោះអាមេរិចរហូតដល់ទៅ ៣គ្រឿងរួមមាននាវាផ្ទុកយន្តហោះ USS Ronald Reagan ដែលកំពុងមានវត្តមានស្រាប់នៅដែនទឹកជប៉ុន ហើយកំពុងចូលរួមធ្វើសមយុទ្ធជាមួយនឹងកងកំលាំងកូរ៉េខាងជើងកាលពីអាទិត្យមុន។
វត្តមាននាវាចំបាំងរបស់អាមេរិចរហូតដល់ ៣គ្រឿងនៅក្នុងតំបន់នឹងជាការបញ្ជុនសារទៅដល់ប្រទេសចិន ព្រមទាំងកូរ៉េខាងជើង។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគយោធាប្រចាំសារព៌តមាន CNN ឈ្មោះ John Kirby។
អ្នកវិភាគនេះដដែលនិយាយថា “ជាមួយនឹងការបញ្ជូននាវាផ្ទុកយន្តហោះច្រើនគ្រឿង និងនាវាអមដំណើរជាច្រើនគ្រឿងទៅក្នុងតំបន់ អាមេរិចកំពុងធ្វើឲ្យប្រាកដថា ប្រទេសចិនដឹងថា អាមេរិចមានកងកំលាំងដែលមានអំណាចលើសលុបលើគេនៅក្នុងតំបន់ប៉ាស៊ីភិច”។
សូមរំលឹកដែរថា លោកដូណាល់ ត្រាំនឹងផ្តើមបំពេញទស្សនៈកិច្ចនៅតំបន់អាស៊ីរយៈពេល ១២ថ្ងៃនៅដើមខែវិច្ឆការនេះ ដោយលោកនឹងបំពេញទស្សនៈកិច្ចនៅចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងវៀតណាមជាដើម៕ សុភ័ក្ត្រ