Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត សប្បុរសជន​ប៉ាយ​សួយ​ឡាវ​យិន​តៃវ៉ាន់

ស្វាយរៀង ៖ ​នៅ​ព្រឹក ថ្ងៃទី ១៨ ខែ​មីនា ឆ្នាំ​២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត សប្បុរសជន​ប៉ាយ​សួយ​ឡាវ​យិន​តៃវ៉ាន់ ដែល​ពិនិត្យ និង​ព្យាបាល​ជម្ងឺ ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ មាន​រយៈពេល​៥​ថ្ងៃ​ស្មើនឹង​៥​ក្រុង​-​ស្រុក​នៃ​ខេត្ត​ស្វាយរៀង ដែល​ពិធី​នេះ​បាន​រៀបចំ​នៅ​សាលាបឋមសិក្សា ម៉ឹង សំផន ឃុំ​ក​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្ដ​ស្វាយរៀង​។

​លោកជំទាវ ម៉ែន សំអន បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សប្បុរសជន​ប៉ាយ​សួយ​ឡាវ​យិន​តៃវ៉ាន់ ដែល​បាន​សហការ​ជាមួយ​អង្គការ​ពន្លឺ​អភិវឌ្ឍន៍ ដើម្បី​ជន​ក្រីក្រ ដែលជា​អ្នក​ផ្តួចផ្តើម​ដែល​បានធ្វើ​សកម្មភាព​មនុស្សធម៌ ក្រោម​កិច្ចសហការ​សម្របសម្រួល​ពី​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ក្នុង​ការចុះ​មក​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នាពេលនេះ​។​

​លោកស្រី​បាន​បន្តទៀតថា ៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឲ្យ​ប្រទេស​មាន សុខុ​ដុមនីយកម្ម​គ្រប់បែប​យ៉ាង មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​អាច​ប្រកប​របរ​ទទួលទាន​រៀងៗ​ខ្លួន​តាម​ត្រូវការ​។ សកម្មភាព​មនុស្សធម៌​នា​ថ្ងៃ​នេះ​ពិតជា​បាន​ចូលរួម​សម្រាល​នូវ​បន្ទុក​ចំណាយ​របស់​ប្រជាពលរដ្ឋ​បាន​មួយចំនួន​ផង​ដែរ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​៕ វ៉ៃកូ​

×