Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឪពុកម្តាយ​រន្ធត់ចិត្ត​! ខណៈ​ដឹងថា កូនប្រុស​របស់ខ្លួន​ត្រូវ​គ្រូ​បង្ខំ​ឲ្យ​លិទ្ធ​បង្គន់ ១២ ដង ព្រោះ​ភ្លេច​ធ្វើ «homework»

​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត ពិតជា​មានការ​ភ្ញាក់ផ្អើល និង​រន្ធត់ចិត្ត​ជាខ្លាំង នៅពេល​ដឹងថា សិស្ស​ប្រុស​បឋមសិក្សា​ម្នាក់ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​គ្រូ​បង្ខំ​ឲ្យ​លិទ្ធ​បង្គន់​ចំនួន ១២ ដង ជាការ​ទណ្ឌកម្ម បន្ទាប់​ខកខាន​ពុំបាន​ធ្វើ​កិច្ចការ​សាលា (homework) ។​

​ទង្វើ​ដាក់ទណ្ឌកម្ម​ដ៏​សាហាវ​នេះ បានកើត​ឡើង​នៅឯ​សាលាបឋមសិក្សា​រដ្ឋ Cempedak Lobang នៅក្នុង​ស្រុក Serdang Bedagai ស្ថិតនៅ​ភាគ​ខាងជើង​ខេត្ត Sumatra ។​

​បន្ទាប់ពី​បានដឹង​អំពី​ហេតុការណ៍ ឪពុក​របស់​ក្មេងប្រុស​នោះ បាន​ផ្ទុះ​កំហឹង និង​ទៅកាន់​សាលារៀន​ភ្លាមៗ ដើម្បី​រក​ខុសត្រូវ​ឲ្យ​កូនប្រុស​របស់គាត់ ប៉ុន្តែ បានដឹងថា គ្រូ​នោះ​គ្រាន់​ទទួល​នូវ​ការស្តីបន្ទោស​ប៉ុណ្ណោះ ។​

​ម្តាយ​របស់​ក្មេងប្រុស​នេះ បាន​និយាយថា​៖ «​កូនប្រុស​របស់ខ្ញុំ​បាន​ប្រាប់ថា វា​បាន​លិទ្ធ​បង្គន់​ចំនួន ១២ ដង ។ ប៉ុន្តែ ក្រោយមក លិទ្ធ ៤ ដង​ទៀត ជាហេតុ​ធ្វើ​ឲ្យ​ក្អួត​តែម្តង ។ ខ្ញុំ​ពិតជា​រន្ធត់ចិត្ត​ខ្លាំងណាស់ តើ​គ្មាន​ការដាក់ពិន័យ​អ្វី​ក្រៅពីនេះ​មែន​ទេ​?»

​ម្តាយ​រូបនោះ​ក៏បាន​ឲ្យ​ដឹង​ទៀតថា នាង​នឹង​យល់ស្រប ប្រសិនបើ​កូនប្រុស​របស់​នាង​ត្រូវបាន​ស្នើ​ឲ្យ​សម្អាត​បង្គន់ ប៉ុន្តែ ជម្រើស​នៃ​ទង្វើ​វិន័យ​របស់​គ្រូ​នេះ គឺ​ពិតជា​សាហាវ​ខ្លាំងណាស់ ពុំ​អាច​ទទួលយក​បានឡើយ ។​

Joni Walker Manik ប្រធាន​ក្រុមប្រឹក្សាភិបាល​អប់រំ​ប្រចាំ​តំបន់ Serigei Bedagai បាន​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​នេះ​បាន​កើតឡើង​ពិតមែន ហើយ​គ្រូ​នោះ​ក៏​ត្រូវបាន​ផ្ទេរ​ទៅកាន់​សាលា​ផ្សេង​ផងដែរ ៕​ ចន្ទី

×