ប៉ុន្មានម៉ោងបន្ទាប់ពីស្ត្រីទេសចរបរទេសម្នាក់ ដែលបានស្លៀកពាក់ «រ៉ូបឆ្លុះឃើញគ្រឿងក្នុង» ខណៈដើរចូលទស្សនាព្រះវិហារមួយ នៅក្នុងទឹកដីនៃខេត្ត Phuket នាងក៏ត្រូវបានអញ្ជើញទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីផ្តល់មេរៀនក្នុងករណីប្រមាថវប្បធម៌ថៃ ។
ស្ត្រីទេសចរជនជាតិរុស្ស៊ីនេះ ត្រូវបានអញ្ជើញទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីឲ្យធ្វើការសុំទោសជាសាធារណៈ សម្រាប់ទង្វើមិនសមរម្យរបស់នាង បន្ទាប់ពីរូបភាពនាងស្លៀករ៉ូបឆ្លុះឃើញ «គ្រឿងក្នុង» ស្ថិតក្នុងវិហារ Chalong បានរីករាលដាលនៅលើបណ្តាញសង្គម និងបង្កការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់ពុទ្ធសាសនិកដែលបញ្ចេញកំហឹង ។
វត្ត Chalong គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ល្បីល្បាញមួយ នៅ Phuket ទីកន្លែងដែលពុទ្ធសាសនិក ទៅគោរពបូជាចំពោះ Phra Chom Thai Baramee Prakat រូបបដិមាករព្រះពុទ្ធត្រូវបានយកមកពីប្រទេសសិង្ហបុរី ។
ប៉ូលីសបានផ្តល់មេរៀនមួយដល់ស្ត្រីទេសចររូបនេះ អំពីតម្លៃវប្បធម៌របស់ថៃ និងអ្វីដែលមិនគួរស្លៀកពាក់ នៅពេលចូលទស្សនាតាមទីកន្លែងសាសនា ។
ស្ត្រីរូបនេះបាននិយាយថា នាងបានយល់ និងសុំការអភ័យ ពីបងប្អូនពុទ្ធសាសនិកទាំងអស់ ដែលរស់នៅក្នុងភូកេត ។ នាងក៏បានអះអាងថា នាងនឹងមិនធ្វើឲ្យប៉ះពាល់ដល់តម្លៃសេចក្តីថ្លៃថ្នូរសាសានាថៃទៀតឡើយ ៕ ចន្ទី