ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ បានទៅយកកាំភ្លើងពីក្នុងបន្ទប់ឪពុកម្តាយរបស់ពួកគេ រួចបាញ់បងស្រីអាយុ ១៣ឆ្នាំស្លាប់ ក្រោយពេលពួកគេទាំងពីរនាក់ឈ្លោះដណ្តើមដៃហ្គេមគ្នា។ នេះបើតាមការចេញផ្សាយរបស់ CNN នៅថ្ងៃអង្គារម្សិលមិញនេះ។
អាជ្ញាធរបញ្ជាក់ថា ការហេតុណ៏ក្មេងប្រុសបាញ់បងស្រីខ្លួនឯងនេះ កើតឡើងកាលពីចុងសប្តាហ៏មុននៅតំបន់ Monroe County ស្ថិតក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិច ខណៈដែលម្តាយរបស់ពួកគេកំពុងរៀបចំអាហារពេលល្ងាចនៅក្នុងផ្ទះបាយ។ ក្មេងប្រុសនោះបានយកកាំភ្លើងពីតុតូចមួយក្បែរគ្រែ រួចបានបាញ់បងស្រីរបស់ខ្លួនចំក្បាល ខាងក្រោយ។
ក្រោយទទួលរងការបាញ់ពីក្មេងប្រុស ក្មេងស្រីរងគ្រោះត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យកុមារ Le Bonheur ប៉ុន្តែនាងបានស្លាប់នៅទីនោះទេម្តង។
រហូតមកដល់ពេលនេះ អាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត ហើយមិនទាន់មានការចោទប្រកាន់អ្វីនៅឡើយនោះទេ៕ សុភ័ក្ត្រ