Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនក្រមុំ​មាន​ផ្ទៃពោះ ស្ទើរ​ក្អួត​ឈាម​! ខណៈ​ពិធីមង្គលការ​មកដល់ បែរជា​គ្មាន​វត្តមាន​កូនកំលោះ ព្រោះតែ​…

​​នេះ​ចាត់ទុកជា​ហេតុការណ៍​កើតឡើង​ដ៏​កម្រ​មួយ ដែល​ធ្វើ​ឲ្យ​កូនក្រមុំ ជាពិសេស​ឪពុកម្តាយ​របស់​នាង ខកចិត្ត និង​អាម៉ាសមុខ​យ៉ាងខ្លាំង ខណៈដែល​ពិធីមង្គលការ​កូនស្រីរ​បស់​ពួកគេ បានរៀបចំ​រួច​ទៅ​ហើ តែ​បែរជា​គ្មាន​វត្តមាន​កូនកំលោះ​បែបនេះ ។ មង្គលការ​ដ៏​អ​ភ័​ព្ទ​នេះ បាន​កើតឡើង​នៅក្នុង​ស្រុក Khao Phanom ខេត្ត Krabi ប្រទេស​ថៃ ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មង្គលការ​នេះ​ត្រូវបាន​បង្ខំចិត្ត​ធ្វើឡើង បន្ទាប់ពី​កូនស្រី​ម្ចាស់​ដើមការ​ដែលមាន​អាយុ​ទើបតែ ១៥ ឆ្នាំ បាន​ជ្រុលជ្រួស​ខុស​ប្រពៃណី ជាមួយ​យុវជន​អាយុ ១៧ ឆ្នាំ ម្នាក់ រហូត​មាន​ផ្ទៃពោះ ៥ ខែ ។​

​មុនពេល​ពិធីមង្គលការ​នេះ បានរៀបចំ​រួចស្រេច​១​ខែ​មុន នោះ​ខាង​ឪពុកម្តាយ​កូនកំលោះ បាន​ចូលមក​ចែចូវ​តាម​ប្រពៃណី ហើយ​ឪពុកម្តាយ​ខាង​កូនកំលោះ​បាន​បង្គាប់​ថ្លៃទឹកដោះ​ចំនួន ៣ សែន​បាត ព្រោះ​ពួកគាត់​មានកូន​ស្រី​តែ​១​គត់ ។ ប៉ុន្តែ នៅពេលនោះ ឪពុកម្តាយ​ខាង​កូនកំលោះ បាន​សុំ​បញ្ចុះតម្លៃ​ត្រឹម ១​សែន​៥​ម៉ឺន​បាត និង​ក៏បាន​មើល​វេលា​នៃ​ថ្ងៃ​មង្គលការ​ត្រឹមត្រូវ តាម​ការ​គន់គូរ​បស់​លោក​អាចារ្យ គឺកំណត់​ថ្ងៃទី​២៩ កញ្ញា ។​

​ទោះយ៉ាងណា មុន​ថ្ងៃ​មង្គលការ​មកដល់ ខាង​ប្រុស​បាន​សុំ​បញ្ចុះ​ថ្លៃ​ដដែល ប៉ុន្តែ ខាង​ស្រី​បានបញ្ជាក់​ទៅវិញ​ថា គឺ​នៅតែ​រក្សា​នូវ​ពា​ក្សស​ម្តី​ដើម និង​រៀបចំ​មង្គលការ​តែម្តង ។​

​ពិតជា​ស្លុតចិត្ត​ជាខ្លាំង ខណៈ​សល់​ពេល​តែ​១​ថ្ងៃ​ដល់​ថ្ងៃ​រៀបការ ស្រាប់តែ​ខាង​ប្រុស​បាន​ទូរស័ព្ទ​ប្រាប់ថា មិន​អាចមក​រៀបការ​បានទេ ដោយសារ​គ្មាន​ប្រាក់​បង្គ្រប់​! ។​

​ឮដូច្នេះ ឪពុកម្តាយ​ខាង​ស្រី​សឹងតែ​ធ្លាក់​ថ្លើម​ប្រមាត់ និង​ក៏បាន​ពិភាក្សា​ជាមួយ​បងប្អូន ថា​នឹង​នៅតែ​បន្ត​ពិធីមង្គលការ​នេះ​ដដែល ។ ប៉ុន្តែ ឪពុកម្តាយ​ខាង​ស្រី ក៏បាន​ទៅប្តឹង​ឱ្យ​កូន​ខាង​កូនប្រុស​ទទួលខុសត្រូវ​ក្នុង​រឿងនេះ​ផងដែរ ប្រសិនបើ​មិន​មក​ផ្តល់​កិ​ត្ត​យស​ដល់​កូនស្រី​របស់​ពួកគេ ។​

​រោងការ​ដ៏​ធំ​មួយ ត្រូវបាន​រៀបចំ​តុបតែង​យ៉ាង​ហ៊ឺហា ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ប្រមាណ​ជិត ១០០ តុ ។ ប៉ុន្តែ ពុទ្ធោ​អើយ​! រង់ចាំ​តាំងពីព្រឹក​រហូតដល់​ថ្ងៃត្រង់​ទៅហើយ បែរជា​មិនឃើញ​វត្តមាន​កូនកំលោះ​មកទៀត ដែលជា​ហេតុ​ធ្វើឱ្យ​កូនក្រមុំ ជាពិសេស​ឪពុកម្តាយ​របស់​នាង រួមទាំង​បងប្អូន​សាច់ញាតិ ជ្រួលច្របល់ និង​ខកចិត្ត​អាម៉ាសមុខ​យ៉ាងខ្លាំង ។​

​គួរ​បញ្ជាក់ថា កូនក្រមុំ​អាយុ ១៥ ឆ្នាំ បាន​កំពុង​រៀន​ថ្នាក់​ទី​៤ បាន​លួច​បង្កាត់ភ្លើង​ស្នេហា​ជាមួយ​កូនកំលោះ​អាយុ ១៧ ឆ្នាំ អស់​រយៈពេល​១​ឆ្នាំ និង​បាន​ជ្រុលជ្រួស​ហួស​ប្រពៃណី​រហូត​មាន​ផ្ទៃពោះ ៥ ខែ ៕​ ចន្ទី

×