តាម Diplomat ដែលដកស្រង់ប្រភពច្បាស់ការពីរដ្ឋាភិបាលអាមេរិកឲ្យដឹងថា កូរ៉េខាងជើងហាក់ដូចជាកំពុងពិសោធន៍ប្រភេទគ្រឿងយន្តថ្មីប្រើឥន្ធនៈនឹងសម្រាប់កាំជ្រួចអន្តរទ្វីប នាខេត្តតំបន់ឆ្នេរសមុទ្រភាគខាងកើត Hamhung។
ការបង្ហោះកាំជ្រួចមួយរបស់កូរ៉េខាងជើង
ប្រភពដដែលបញ្ជាក់ថា ការសាកល្បងគ្រឿងម៉ាស៊ីនប្រើឥន្ធនៈរឹង ទើបប្រព្រឹត្តទៅកាលពីសប្តាហ៍មុននេះ។ នេះជាព័ត៌មានដំបូងពីករណីពិសោធន៍ប្រភេទម៉ាស៊ីនបែបនេះ ត្រូវបានទម្លាយចេញ គិតពីខែ ៣/២០១៦ គ្រាដែលមេដឹកនាំ Kim Jong-Un បានទៅពិនិត្យផ្ទាល់ការសាកល្បងដែលប្រព័ន្ធឃោសនាព្យុងយ៉ាងហៅថា “ម៉ាស៊ីនកាំជ្រួចប្រើប្រាស់ឥន្ធនៈរឹង ថាមពលខ្ពស់ ហើយបែងចែកជាថ្នាក់”។
ម៉ាស៊ីននេះត្រូវបានពិសោធន៍តាមរបៀបដាក់ផ្តេក ខុសពីរបៀបបញ្ជូនដែលមុននេះកូរ៉េខាងជើង តែងអនុវត្តជាមួយកាំជ្រួចដែលម៉ាស៊ីនថា ប្រើឥន្ធនៈរាវ។
មកទល់ខណៈពេលនេះ បណ្តាម៉ាស៊ីនប្រើឥន្ធនៈរឹងបានត្រូវ “ពូតផ្តុំ” សម្រាប់កាំជ្រួចអន្តរទ្វីប Pukguksong ដែលមុននេះ វាប្រើឥន្ធនៈរាវ បន្ទាប់មកត្រូវបានផ្ទេរសន្សឹមៗមកប្រើឥន្ធនៈរឹងវិញ ។
នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ កូរ៉េខាងជើងបានបន្តពិសោធន៍សាកល្បងម៉ាស៊ីនកាំជ្រួចប្រើឥន្ធនៈនឹងចំពោះកាំជ្រួចរយៈចម្ងាយមធ្យម KN15/Pukgukson-2។ លោក Kim Jong-Un បានបញ្ជាក់ថា ប្រភេទកាំជ្រួចនេះកំពុងត្រូវបានធ្វើការផលិតចេញរាប់សិបបន្ទាប់ពីការសាកល្បងខែ២ ដើមឆ្នាំនេះមក ។ តាម Diphomat ដដែល កម្លាំងចារកម្មរបស់អាមេរិកក៏បានបញ្ជាក់បញ្ហានេះ។
បច្ចុប្បន្ន ការពិសោធន៍ម៉ាស៊ីនកាំជ្រួច នាខែ១០ កន្លងមក នឹងទុកសម្រាប់ប្រើចំពោះប្រភេទកាំជ្រួចណាមួយនោះ។ តាម Diplomat ដដែលនោះការសាកល្បងម៉ាស៊ីននេះ នៅអំឡុងខែ ១០/២០១៧ ពុំទាន់អាចសន្និដ្ឋានបានថា ទ្រង់ទ្រាយនៃការសាកល្បងលើកនេះ វាប្រហាក់ប្រហែលនឹងការសាកល្បងនៅអំឡុងខែ ៦/២០១៦ ដែរឬទេ ប៉ុន្តែកម្លាំងចារកម្មរបស់អាមេរិកគ្រាន់តែដឹងថា ការសាកល្បងម៉ាស៊ីននេះ ២លើកមានភាពខុសប្លែកគ្នាប៉ុណ្ណា៕