Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរ​នៃ​បាត​ដៃចំនួន ៥៤ ត្រូវ​កាត់ផ្តាច់​កប់​ចោល​ក្នុង​ព្រិល​

​​អាថ៌កំបាំង​អំពី​បាតដៃ ៥៤ ដែល​ត្រូវ​កាត់ផ្តាច់ ហើយ​បាន​រកឃើញ​ក្នុង​ទន្លេ​ទឹកកក​មួយ​របស់​រុស្ស៊ី ទើប​ត្រូវ​បាន​បំភ្លឺ​។​

​មុនពេល​ដែល​ការពិត​អំពី​បាតដៃ​មនុស្ស​ចំនួន ៥៤ ត្រូវបាន​រក​ឃើញ​ក្នុង​ស្រទាប់​ព្រិល នៃ​ទន្លេ​ទឹកកក Amur នា​ទីក្រុង Khabarovsk តំបន់​ស៊ី​បេរី ប្រទេស​រុស្ស៊ី មាន​ពាក្ស​ចរចា​អារាម​ជាច្រើន​បាន​លេច​ឮ​។​

​មនុស្ស​មួយចំនួន​លើកឡើងថា នេះ​អាច​ជា​បាតដៃ​របស់​ពួក​ចោរ​ដែល​ត្រូវ​គេ​កាត់ផ្តាច់ ខ្លះទៀត​ថា នេះ​អាច​ជា​បាតដៃ​ដែល​បាន​ត្រូវ​គេ​កាត់​ចេញពី​បណ្តា​សាកសព​នៅ​មន្ទីរពេទ្យ​។​ល​។​

​បាតដៃ​មនុស្ស​ចំនួន ៥៤ ត្រូវបាន​រកឃើញ​នៅ​ឆ្នេរ​ទឹកកក ប៉ុន្តែ​តាម​កាសែត Siberian Times គណៈកម្មការ​ស៊ើបអង្កេត​ប្រចាំ​តំបន់​នោះ​បាន​សន្និដ្ឋានថា​ពុំ​មាន​កត្តា​ប្រតិកម្ម​អ្វី​ឡើយ វា​ជា​បាតដៃ​មួយចំនួន​ត្រូវបាន​ការិយាល័យ​កោសល្យវិច្ច័យ​យក​ទៅ​ចោល​ខុស​ទីកន្លែង​កំណត់​។ តាម​នោះ នៅ​រុស្ស៊ី​បណ្តា​សាកសព​ដែល​ពុំ​មាន​សាច់ញាតិ​មក​ទទួល ត្រូវបាន​គេ​កាត់​បាតដៃ​ទុក ដើម្បី​រក្សា​ក្រយ៉ៅ​ដៃ​ពេល​ចាំបាច់ ។ បើ​តាម​កាសែត​រុស្ស៊ី​ជាច្រើន​នោះ​បណ្តា​បុគ្គលិក​កោសល្យវិច្ច័យ អាច​ប្រឈម​មុខ​នឹង​ការដាក់ពិន័យ​ធ្ងន់ធ្ងរ ឬ​ត្រូវ​ចោទប្រកាន់​ទោស ព្រោះ​ពុំ​បាន​ថែទាំ​សាកសព​ត្រឹមត្រូវ​តាម​បទដ្ឋាន​កំណត់​។ ក្រៅពី​នោះ​ភាគី​ប៉ូលិស​ក៏​បាន​ស្វែងយល់​ពី​មូលហេតុ​ថា ការិយាល័យ​កោសល្យវិច្ច័យ​នេះ ពុំ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​រក្សា​ទុក​ស្នាម​ក្រយ៉ៅ​ដៃ ចាំ​កាត់ផ្តាច់​វា​ចេញ​ពី​សាកសព​បែបនេះ​៕ ចន្ទ្រា

×