Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន បង្ហោះ​បាឡុង​រូប​ក្បាល​មនុស្ស ធ្វើ​ឲ្យ​អ្នក​ដំណើរ​ភ្ញាក់​ផ្អើល​ចោទ​ជា​សំណួរ​លាន់​… (វីដេអូ)

បាឡុងរូបក្បាលមនុស្សដ៏ធំមួយ ដែលបានអណ្តែតនៅលើលំហអាកាស នៅឯពហុកីឡាដ្ឋានអូឡាំពិក តូក្យូ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានធ្វើឲ្យមនុស្សម្នាជាអ្នកដំណើរដែលបានឆ្លងកាត់ទីនោះ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយក្នុងនោះ មានសំណួរជាច្រើនបានលើកឡើងថា “តើនេះជាអ្នកណា?”, “ហេតុអ្វីវាលេចឡើងនៅទីនេះ?”…។

ក្រោយមក ទើបដឹងថា បាឡុងរូបក្បាលមនុស្សនេះ គឺត្រូវបានដំឡើងនៅក្នុងពិធីបុណ្យមួយមានឈ្មោះថា “Tokyo Festival Special 13” ដែលជាពិធីបុណ្យតភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ ហើយវាគឺជាស្នាដៃសិល្បៈដែលត្រូវបានបង្កើតឡើងដោយសិល្បករឈ្មោះ Akira Arakawa និងក្រុមការងារ២នាក់របស់នាងផងដែរ។

ការបង្ហោះបាឡុងនេះ ត្រូវបានដឹងថា វាហោះឡើងនៅលើអាកាសក្នុងរយៈកម្ពស់ជាង ២០ ម៉ែត្រ ដែលស្មើនឹងអគារកម្ពស់ ៦ ជាន់។ វាត្រូវបានដាក់បង្ហាញចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៨ យប់ ហើយនឹងត្រូវបញ្ចប់ការបង្ហោះនៅត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ។

នាង Akira Arakawa បាននិយាយថា នាងបានជ្រើសរើសមុខមាត់របស់ក្រុមអ្នកស្ម័គ្រចិត្តម្នាក់ ក្នុងចំណោម ១,០០០ នាក់ ពីជុំវិញពិភពលោក និងចំណាយពេល៣ឆ្នាំ ដើម្បីបង្កើតបាឡុងដ៏មិនធម្មតានេះឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×