កណ្តាល៖ បុរសម្នាក់ប្រើល្បិចលួងលោម ក្មេងស្រីនាំទៅរួមភេទ បាន៣ដង ឲ្យលុយ១៥០០០រៀល បែកការណ៍ត្រូវម្តាយក្មេងស្រីរងគ្រោះប្តឹងនគរបាលឲ្យឃាត់ខ្លួនយកទៅសាកសួរចាត់ការទៅតាមផ្លូវច្បាប់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១៩យប់ ថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៧ ស្ដិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ គួន ងីម ភេទ ប្រុស អាយុ ៥១ឆ្នាំ មុខរបរ-កសិករ។ ចំណែកកុមារីរងគ្រោះ មានអាយុទើបតែ១៣ឆ្នាំរស់នៅក្នុង បន្ទុកគ្រួសារ។
មុនពេលកើតហេតុម្តាយក្មេងស្រី មានការសង្ស័យទៅលើកូនស្រីរបស់ខ្លួន ក៏ហៅមកសួរនាំជជីក ដោយស្ងាត់ លុះក្រោយមកទើបកុមារី រងគ្រោះសម្រេចចិត្តប្រាប់ម្តាយរបស់ខ្លួន ដោយរៀបរាប់ប្រាប់ថា ឈ្មោះ គួន ងីម (ជនសង្ស័យ)បានលួងលោម ហៅទៅរួមភេទ នៅក្រោយភូមិ២លើក ។ ដោយលើកទី១រួមភេទបានសម្រេចម្តង គាត់អោយលុយចំនួន៥០០០រៀល លុះក្រោយ មកជនសង្ស័យលួងហៅទៅរួមភេទ ជាលើកទី២រួមភេទបានសម្រេច២ដង នៅនឹងផ្ទះជនសង្ស័យគាត់អោយ លុយចំនួន១០០០០រៀល រួចគាត់គំរាមកុំអោយប្រាប់ម៉ែឪ។ បន្ទាប់មកម្ដាយក្មេងស្រីរងគ្រោះបានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ ។
ក្រោយពីទទួលបានការឯកភាពពី លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល ឲ្យចុះទៅឃាត់ខ្លួននជនសង្ស័យ ទើបកម្លាំងនគរបាលធ្វើការ ឃាត់ខ្លួនសង្ស័យ នាំមកសាកសួររួច និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមច្បាប់៕ ដោយ៖សំណាង