ប្រិយមិត្តមួយចំនួនធំក៏បានដឹងរីឯអ្នកខ្លះទៀត ក៏មិនបានដឹង ដែលកាលពីថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មានទុក្ខជាទម្ងន់ ដោយឪពុកជាទីស្រឡាញ់របស់លោក បានទទួលមរណភាពដោយសាររោគគាពាធ។
ដោយឡែក នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ លោក អឹុម ជីវ៉ា ក៏បានផុសនៅលើផេកហ្វេសប៊ុករបស់ខ្លួន ដោយរៀបរាប់ថា៖ «អាណិតព្រះតេជគុណ ហែម ដារិទ្ធ ណាស់ សម្រក់ទឹកភ្នែកថ្វាយបង្គុំសពឪពុកជាលើកចុងក្រោយ ហុឺ..រូបំ ទុក្ខំ អនិច្ចំ អនត្តា ជរា ព្យាធិ មរណៈ កើតចាស់ឈឺ ស្លាប់ គឺជារឿងច្បាប់ធម្មជាតិគ្មានអ្នកណាម្នាក់គេចផុតពីសេចក្តីស្លាប់បានឡើយ។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនិងសូមចូលរួមសោកស្តាយជាក្រុមគ្រួសារនៃសពផង ព្រះតេជគុណ ហែម ដារិទ្ធ សូមដួងវិញ្ញាណក្ខន្តលោកពុកទៅកាន់សុគិតភពកុំបីឃ្លៀងឃ្លាតឡើយ។ ដោយក្តីគោរពរំលែកទុក្ខ ពីខ្ញុំបាទ អុឹម ជីវ៉ា និងក្រុមការងារ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង