Monday, January 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តី​២​នាក់​នៅ​មាន​ជីវិត​ដ៏​អស្ចារ្យ ក្រោយ​ហ៊ាន​ជិះ​ទោង​ប្រឡែងមាត់ជ្រោះ ហើយក៏ស្រាប់តែ… (វីដេអូ)

នេះជាហេតុការណ៍ដ៏ស្លុតរន្ធត់បំផុតមួយ ដែលឃើញហើយស្ទើរគាំងបេះដូងតែម្តង ខណៈដែលស្រ្តី២នាក់ បានជិះទោងកម្សាន្តដ៏ផ្សងគ្រោះថ្នាក់បំផុត នៃមាត់ជ្រោះជម្រៅជិត ២,០០០ ម៉ែត្រ ហើយនៅពេលនោះ ចៃដន្យខ្សែទោងបានដាច់ បណ្តាលឲ្យធ្លាក់ចូលទាំងពីរតែម្តង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅជ្រលងភ្នំមួយកន្លែង ស្ថិតនៅ Dagestan ប្រទេសរុស្ស៊ី។

នៅដើមវីដេអូ មនុស្សម្នាត្រូវបានលឺស្រែកហ៊ោសប្បាយជាខ្លាំង ខណៈស្រ្តីទាំងពីរកំពុងត្រូវយោលយោកទៅនឹងលំហអាកាស។ តែទោះយ៉ាងណា សំឡេងស្រែកហ៊ោទាំងនោះ បានប្រែទៅជាសំឡេងស្រែកឡើងដ៏រន្ធត់ នៅពេលខ្សែទោងបានដាច់ ហើយស្រ្តីទាំងពីរនោះក៏បានធ្លាក់ចេញពីមាត់ច្រាំងថ្មចុះទៅក្រោមបាត់ស្រមោលឈឹងតែម្តង។

តែយ៉ាងណា វាហាក់ដូចជាអព្ភូតហេតុមួយសម្រាប់ហេតុការណ៍ដ៏រន្ធត់នេះ នេះបើយោងតាម Astro Awani នោះជនរងគ្រោះទាំងពីរបានរួចផុតពីគ្រោះថ្នាក់ដល់អាយុជិវិតដ៏មិននឹកស្មាន និងគ្រាន់តែរងរបួសស្រាល ព្រោះថា ស្រ្តីទាំងពីរគ្រាន់តែបានធ្លាក់នៅទើរត្រឹមកន្លែងចង្អៀតមួយខាងក្រោមមាត់ច្រាំងថ្មប៉ុណ្ណោះ។

អាជ្ញាធរបានចាប់ផ្តើមបើកការស៊ើបអង្កេត ដើម្បីបញ្ជាក់មូលហេតុពិតប្រាកដនៃហេតុការណ៍ដែលបានកើតឡើង និងព្រមទាំងពិនិត្យឡើងវិញ នូវស្តង់ដារសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ មកលេងកម្សាន្តនៅតំបន់ដ៏ទាក់ទាញនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×