Tuesday, January 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺម្នាក់​រំភើប​ឡើង​យំ ព្រោះ​មិន​នឹក​ស្មាន​ក្រុម​គ្រូ​ពេទ្យ ធ្វើ​រឿង​ដ៏​ប្រពៃ​នេះដាក់ នៅ​ក្នុង​ថ្ងៃ… (វីដេអូ)

គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យដទៃទៀត បានធ្វើឱ្យអ្នកជំងឺម្នាក់ រំជួលចិត្តជាខ្លាំង បន្ទាប់ពីពួកគេបានធ្វើខួបកំណើតឲ្យនៅថ្ងៃកំណើតរបស់នាង នៅក្នុងមន្ទីរពេទ្យ ស្ថិតក្នុងឈុតខោអាវ PPE ដើរទៅកាន់គ្រែអ្នកនាងជាមួយនំខួប និងព្រមទាំងច្រៀងបទ «Happy Birthday» តាមរយៈក្បាលមេក្រូ ដែលធ្វើឲ្យអ្នកជំងឺដទៃរំភើបចិត្តជាខ្លាំង នៅពេលបានឃើញក្រុមគ្រូពេទ្យ បានលះបង់ធ្វើបែបនេះ។ ហេតុការណ៍ដ៏គួរឲ្យចាប់អារម្មណ៍នេះ បានកើតឡើងនៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ ២០២១ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ។

នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ “Pause Indy” ដែលជាបុគ្គលិកពេទ្យម្នាក់បានសរសេរថា “នៅពីក្រោយសំណាងដ៏មិនល្អ ក៏នៅតែមានរឿងល្អៗ នៅជុំវិញយើងផងដែរ។ រីករាយថ្ងៃកំណើត សូមរឹងមាំគ្រប់ៗគ្នា សង្គ្រោះឈៀងម៉ៃ” ។

សូមបញ្ជាក់ថា នារីអ្នកជំងឺ covid នោះ គឺនាងនឹងត្រូវធ្វើខួបកំណើតរបស់នាងនៅថ្ងៃទី១៣ ខែកក្កដា ប៉ុន្តែដោយសារនាងបានឆ្លងជំងឺកូវីដ-១៩ និងមិនស្រួលខ្លួន​ជាហេតុធ្វើឲ្យនាងមិនបានធ្វើពិធីខួបកំណើតរបស់នាងបាន ដូចដែលនាងធ្លាប់ធ្វើជារៀងរាល់ឆ្នាំ។

យ៉ាងណាមិញ ផុសមួយនេះ ឃើញ​ថាបានទាក់ទាញបុគ្គលិកពេទ្យដទៃ ចូលរួមអបអរសាទរ តាមរយៈកញ្ចក់ទូរទស្សន៍ផងដែរ ហើយក្នុងនោះ ពួកគេក៏បានជួនពរសូមឲ្យនារីនោះឆាប់ជាសះស្បើយពីជំងឺឆាប់ៗ និងជួបតែសំណាងល្អក្នុងជីវិត។

ជាការពិតណាស់ នៅពេលនេះ ភាពស្ត្រេសបានកើនឡើងនៅទូទាំងប្រទេស ដោយសារតែវិបត្តិជំងឺឆ្លងក៏កំណាចមួយនេះ តែរឿងដ៏ល្អមួយនេះ បាននាំមកនូវស្នាមញញឹមដល់មនុស្សជាច្រើន ដែលជាភស្ដុតាងសបញ្ជាក់ឲ្យឃើញថា រឿងល្អៗ ក៏នៅតែកើតមានឡើងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×