Friday, January 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់ខ្លួនស្គមរីងរៃ​រហូត​ដេក​ដួល មិន​នឹក​ស្មាន «រំដួលលិចទឹក» ឈឺ​ដោយ​សារ​ជំងឺ​មួយ​នេះ

ប្រិយមិត្តនៅក្នុងបណ្តាញសង្គមជាច្រើន ប្រាកដណាស់បានស្គាល់ហើយ តារាម៉ូដែលភេទទី៣ម្នាក់មានឈ្មោះថា «រំដួលលិចទឹក» ដែលទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន ជាពិសេសតាមរយៈការពូកែច្នៃម៉ូដប្លែកៗតែម្តង។

តែយ៉ាងណា​ កាលពីប៉ុន្មានថ្ងៃមកនេះ មហាជនជាពិសេសអ្នកគាំទ្រ ពិតមានការស្លុតចិត្តជាខ្លាំង ក្រោយពីបានឃើញនាង រំដួលលិចទឹក ស្រាប់តែបានធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់ថ្នាក់ខ្លួនស្គមរីងរៃខ្លាំង ដោយមិនដឹងថាជាមានជំងឺអ្វីនោះទេ។

ដោយឡែកថ្មីៗនេះ តាមរយៈលោក EM Riem បានចេញមកបញ្ជាក់អំពីប្រភេទជំងឺរបស់ រំដួលលិចទឹក ដឹងថា៖ «មើលអ្នក Fashion បើទោះជាឈឺធ្ងន់ចឹងហើយ ក៏ចេញ Style ដែរ សូមជូនពរអោយ រំដួលលិចទឹក ឆាប់ជាសះស្បើយពីជំងឺ (ជាតិពុលក្នុងឈាម) រឹងមាំឡើង Dada Tueella»។

ជាមួយគ្នានេះផងដែរ ឃើញថា មានមិត្តៗក្នុងសិល្បៈជាច្រើន និងក៏ដូចបណ្តាហ្វេនៗរបស់ រំដួលលិចទឹក បានសម្តែងក្តីបារម្ភចំពោះជំងឺរបស់នាង​និងក៏បានជូនពរដល់រូបនាងឲ្យឆាប់ជាសះស្បើយពីជំងឺនេះ៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

×